Connect with us

ព័ត៌មានជាតិ

ហោប៉ៅកម្មករផ្នែកវាយនភណ្ឌ​កាត់ដេរ​នឹង​​ទទួលបានប្រាក់បន្ថែមជាង ៤០ លានដុល្លារ ឆ្នាំ ២០២៤

បានផុស

នៅ

តួលេខ ២០៤ ដុល្លារ គឺជាចំនួនប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផល​ធ្វើដំណើរ និងកាបូប ដែលចាប់អនុវត្តផ្តល់ជូនពីខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ មានន័យថា ប្រាក់ឈ្នួលអប្បរមានេះត្រូវបានដំឡើង ៤ ដុល្លារបន្ថែមទៀតពីលើប្រាក់ឈ្នួលអប្បរមាក្នុងឆ្នាំ២០២៣ ដែលមានចំនួន ២០០ ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនគណនាជារួម ប្រាក់ឈ្នួលអប្បរមាដែលដំឡើងបន្ថែម ៤ ដុល្លារក្នុងមួយខែសម្រាប់កម្មករម្នាក់ ចុះបើសម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សរុបចំនួនប្រមាណ ៨៤ ម៉ឺននាក់ គឺមានន័យថាក្នុងមួយខែ ប្រាក់ឈ្នួលកម្មករក្នុងវិស័យនេះត្រូវបានបន្ថែមទឹកប្រាក់សរុបប្រមាណ​ ៣ លាន​៣ សែន ដុល្លារ ចូលក្នុងហោប៉ៅរបស់កម្មករសរុប។ ចុះប្រសិនបើមួយឆ្នាំគឺមានន័យថាហោប៉ៅរបស់កម្មករ នឹងទទួលបានប្រាក់ឈ្នួលបន្ថែមសរុបប្រមាណ ៤០ លានដុល្លារឯណោះ។

បើសិនមើលទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នដែលកំពុងមានភាពផុយស្រួយ ខណៈប្រទេសជាច្រើនកំពុង​រងផលប៉ះពាល់ពី​សង្គ្រាមរុស្សី និង អ៊ុយក្រែនទៀតនោះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និង ផលិតផលធ្វើដំណើរនៅក្នុងប្រទេសនានា​ពុំត្រូវបានដំឡើងថ្លៃបន្ថែមនោះទេ។ ទន្ទឹមនេះ នៅក្នុងប្រទេសមួយចំនួន ដូចជា ឡាវ មីយ៉ាន់ម៉ា ស្រីលង្កា បង់ក្លាដេស ប៉ាគីស្ថានជាដើមនៅទាបជាង ១០០ ដុល្លារ រីឯសម្រាប់​វៀតណាម និងឥណ្ឌា ក៏នៅទាបជាង ២០០ ដុល្លារនៅឡើយ។ ប៉ុន្តែសម្រាប់កម្ពុជា រាជរដ្ឋាភិបាលនៅតែសម្រេច​បានការបង្កើនប្រាក់ឈ្នួលអប្បរមាជូនកម្មករពី ២០០ ដុល្លារក្នុងឆ្នាំ២០២៣ ឡើងដល់ ២០៤ ដុល្លារ ចាប់ពីដើមឆ្នាំ ២០២៤ទៅ

គួរកត់សំគាល់ថា បន្ថែមពីការសម្រេចដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បន្តជម្រុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាព​កាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិតផងដែរ។

សម្តេចធិបតីបញ្ជាក់ថា នឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកាខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថារយៈពេល ៨ ខែឆ្នាំ២០២៣ មានរោងចក្រ សហគ្រាសគ្រឹះស្ថានបើកដំណើរការថ្មីចំនួន ១,១៨៨ នៅកម្ពុជា ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួនជិត ៦ ម៉ឺនកន្លែង (៥៩,៦៣១)។ ជារួមការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ ដុល្លារសម្រាប់​កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ក្នុងឆ្នាំ២០២៤​ គឺ​ជា​យុទ្ធសាស្រ្តឈ្នះឈ្នះសម្រាប់ទាំងនយោជក និង និយោជិត។ មានន័យថា នយោជកក៏នៅមានលទ្ធភាពបន្តវិនិយោគ និង ផ្តល់ប្រាក់ឈ្នួលបន្ថែមនេះជូនកម្មករនយោជិត ខណៈកម្មករនយោជិតក៏​នៅតែមានការងារ​ធ្វើសមរម្យ​សម្រាប់ផ្គត់ផ្គង់ជីវភាព​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៦ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៦ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម