ព័ត៌មានអន្ដរជាតិ
ចិន ឆ្លើយយ៉ាងណាខ្លះពីកន្លែងលាក់ខ្លួនរបស់រដ្ឋមន្ត្រីការពារជាតិដែលបាត់មុខ ១ ខែមកនេះ
រហូតមកដល់ពេលនេះ រដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu មិនត្រូវបានគេឃើញជាសាធារណៈអស់រយៈពេល ១ ខែមកហើយ ខណៈសហរដ្ឋអាមេរិកបានដាក់ការសង្ស័យថា មេទ័ពរូបនេះត្រូវបានរដ្ឋាភិបាលចិនបណ្ដេញចេញពីតំណែង ហើយស្ថិតក្រោមកាលាក់ខ្លួន និងកំពុងត្រូវស៊ើបអង្កេត ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលចិនមិនបានផ្តល់ការពន្យល់ជាក់លាក់ ឬព័ត៌មានលម្អិតណាមួយអំពីកន្លែងលាក់ខ្លួនរបស់ប្រមុខការពារជាតិរូបនេះនោះទេ ចាប់តាំងពីលោកបានថ្លែងសុន្ទរកថានៅឯវេទិកាសន្តិភាព និងសន្តិសុខ ចិន-អាហ្វ្រិក នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៩ ខែសីហា ។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian ក៏ត្រូវបានអ្នកសារព័ត៌មានបរទេសជជីកសួរអំពីជោគវាសនារបស់លោក Li Shangfu ផងដែរនៅក្នុងសន្និសីទសារព័ត៌មានមួយ ប៉ុន្តែលោកបានឆ្លើយយ៉ាងខ្លីថា លោកមិនដឹងស្ថានភាពរបស់ប្រមុខការពារជាតិរូបនេះនោះទេ ម្យ៉ាងលោកក៏ឆ្លើយសំណួរពាក់ព័ន្ធរួចហើយផងដែរ ។
លោក Li Shangfu ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិកាលពីខែមីនា ហើយលោកធ្លាប់ទទួលបន្ទុកលើគម្រោងការហោះហើរក្នុងលំហអាកាសរបស់ចិន ក៏ដូចជាការទិញអាវុធសម្រាប់ផ្គត់ផ្គង់ដល់យោធារបស់ប្រទេសផងដែរ ។
គួរបញ្ជាក់ថា កាលពីខែកក្កដា ចិនក៏បានដកតំណែងអតីតរដ្ឋមន្ត្រីការបរទេសលោក Qin Gang ផងដែរ ពោលប្រហែល ៦ ខែ បន្ទាប់ពីការតែងតាំង ខណៈព័ត៌មានពាក់ព័ន្ធរបស់គាត់មិនត្រូវបានគេរាយការណ៍អស់រយៈពេល ២ ខែមកហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រទេសអាស៊ាន ៦ ពួតដៃជាមួយ ចិន កម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែនទាក់ទងល្បែងស៊ីសងតាមអនឡាញ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់