Connect with us

ព័ត៌មានជាតិ

ខលសួរមេឃុំមិនលើក សួរ​​​ប្រធាន​មន្ទីរ​​ថា​រវល់! ពលរដ្ឋស្នើ​​​ជួសជុល​​ផ្លូវ​មួយខ្សែ​រងការខូចខាត

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង ស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយសម្រួលផ្លូវគ្រោះក្រហមមួយខ្សែដែលបានរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងជាច្រើនខែមកហើយពិបាកក្នុងការធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលំមូយខ្សែនេះបាននិយាយថា ផ្លូវនៅមុខផ្ទះរបស់ពួកគាត់នេះរងការខូចខាតជាច្រើន​ខែមកហើយក្នុងនោះមានកន្លែងខ្លះជ្រៅ កន្លែងខ្លះទៀតរាក់ ធ្វើឱ្យពិបាកក្នុងការធ្វើដំណើរនិងដឹកជញ្ជូនផលដំណាំផ្សេងៗ ពោលគឺសូម្បីតែស្ពានឈើមួយកន្លែងនៅកណ្តាលភូមិមួយនេះ ក៍ចាស់ទ្រុទទ្រោមទៀត នៅពេលជិះម៉ូតូរថយន្តបើកបរឆ្លងកាត់លើស្ពានម្តងៗ ធ្វើឱ្យញ័ររញ្ជួយគួរឱ្យភ័យខ្លាច។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ស្ពានឈើចាស់ទ្រុឌទ្រោមនៅក្នុងភូមិរំដេងមូយកន្លែងនេះ ប្រវែងប្រហែលជាង ៤០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កន្លះត្រូវបានប្រជាពលរដ្ឋសាងសង់អស់រយៈពេលបួនទៅប្រាំឆ្នាំមកហើយ ដោយសារតែមានរថយន្តធុនធំបើកធ្វើឲ្យស្ពាននេះមានការទ្រុឌទ្រោមយ៉ាងខ្លាំង។

ប្រជាពលរដ្ឋបានបន្តទៀតថា បន្ទាប់ពីស្ពានបាក់ទ្រុតទ្រោមមក ខាងកម្លាំងអាជ្ញាធរមូលដ្ឋាន បានធ្វើខ្លោងទ្វារការពារ​ហាម​ឃាត់រថយន្តធំៗដែលដឹកដំឡូងមីឆ្លងកាត់លើស្ពាននេះ។ ទោះបីការពារធ្វើខ្លោងទ្វារទប់ស្កាត់រថយន្តខ្នាតធំទាំងនោះ យ៉ាងណាក៍ដោយ ស្ពានឈើក្នុងភូមិរំដេងមួយកន្លែងនេះបានបាក់ស្រុតចុះរួចទៅហើយ ព្រោះថាជាច្រើនឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋក៍ដូចអាជ្ញាធរមូល​ដ្ឋានក៍បាននាំគ្នាជួសជុលស្ពាននេះជាច្រើនលើកជាច្រើនសារមកហើយដែរ រហូតមកដល់ពេលនេះគឺនៅមិនទាន់ឃើញធ្វើថ្មីនៅឡើយ។

ពួកគាត់ទទូចសំណូមដល់អភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តសឹ្ទងត្រែង មេត្តាជួយពន្លឿនធ្វើផ្លូវនិងស្ពានដែល​រងការខូចខាតដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផលដំណាំផ្សេងៗទៅកាន់ទីផ្សារលក់ ព្រោះថាឥឡូវនេះកំពុងតែជួបការលំបាកទាំងការធ្វើដំណើរ ទាំងការឆ្លងកាត់លើស្ពាននេះម្តងៗ ធ្វើឱ្យរំជួយញ័ររន្ធត់ខ្លាចតែបាក់ស្ពាននោះទេ។

ពាក់ព័ន្ធផ្លូវស្ពានដែលរងការខូចខាតនៅភូមិឃុំខាងលើ អ្នកយកព័ត៌មានបានទូរស័ព្ទទៅលោកសំភីមេឃុំចំការលើសុំការពន្យល់ ចុចចូលជាច្រើនដងតែគ្មានអ្នកលើក។

ដោយឡែកលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសឹ្ទងត្រែងអ្នកយកព័ត៌មានបានទូរស័ព្ទទាក់ទងសុំការបំភ្លឺពីបញ្ហាផ្លូវដែលរងការខូចខាតខាងលើនេះដែរ តែលោកបានឆ្លើយតបយ៉ាងខ្លីថា កំពុងជាប់រវល់៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម