ជីវិតកម្សាន្ដ
តារាកំប្លែង ជុំ រស្មី ហៅ ស្រី ទូច និងតារាចម្រៀង ស៊ូ ស៊ីរីកា អំពាវនាវដល់ប្រព័ន្ធតុលាការជួយផ្តល់ភាពយុត្តិធម៌ ពាក់ព័ន្ធរឿនក្តីមរតក
តារាកំប្លែងអ្នកស្រី ជុំ រស្មី ហៅ ស្រី ទូច និងតារាចម្រៀងស្រីវ័យក្មេងល្បីឈ្មោះកញ្ញា ស៊ូ ស៊ីរីកា ព្រមទាំងបងប្អូន១១នាក់ដែលជាកូន ជាចៅៗរបស់លោកស្រី កែវ មន្ថា ហៅ យិន សុខុម តារាភាពយន្ត និងចម្រៀងជំនាន់ទសវត្សរ៍៦០ជាថ្មីម្តងទៀតបានទទូចស្នើសុំនូវភាពយុត្តិធម៌ពីតុលាការពាក់ព័ន្ធរឿនមរតក។
បើយោងតាមការអះអាងរបស់តារាកំប្លែងអ្នកស្រី ទូច បានបញ្ជាក់ប្រាប់ថា គិតមកទល់ពេលនេះ រយ:ពេលជាង២ឆ្នាំមកហើយដែលអ្នកស្រី និងបងប្អូនកូនចៅចំនួន១១នាក់ត្រូវជាកូន ជាចៅ និងចៅទួតរបស់វីរ:សិល្បការិនីលោកស្រី កែវ មន្ថា បាននឹងកំពុងជួបរឿងដ៏អយុត្តិធម៌ខ្លាំងណាស់ពីសំណាក់ប្តីក្រោយ និងកូនៗក្រោយរបស់លោកស្រី កែវ មន្ថា ដែលបានបំពានយកទ្រព្យសម្បត្តិដែលជាកេរ្តិ៍បណ្តាំមរតករួមចំណែកបន្សល់ទុកពីអ្នកម្តាយរបស់ខ្លួនដើម្បីបែងចែកសម្រាប់កូនៗនិងចៅ។
អ្នកស្រីទូចបន្តទៀតថា “ខ្ញុំព្រមទាំងបងប្អូនចំនួន១១នាក់ខាងលើត្រូវជាកូនជាចៅ និងចៅទួតរបស់អ្នកម្ដាយ កែវ មន្ថា ហៅ យិន សុខុម ជាតារាភាពយន្ត និងចម្រៀងជំនាន់ទសវត្សរ៍៦០ ពេលនេះពួកខ្ញុំ និងបងប្អូនកូនក្មួយទាំងអស់កំពុងរងនូវភាពអយុត្តិធម៌ពីសំណាក់ប្ដីក្រោយម្ដាយខ្ញុំ រួមជាមួយកូនក្រោយមិនបានធ្វើតាមបណ្តាំមរតករបស់អ្នកម្តាយខ្ញុំទេ ទោះបណ្តាំមរតកនោះកែប្រែយ៉ាងមិចក៏ដោយ ក៏ជាឆន្ទៈរបស់អ្នកម្តាយរបស់ខ្ញុំក្នុងការចែកឲ្យកូន និងថៅដែរ”។
អ្នកស្រី ជុំ រស្មី ហៅ ស្រីទូច បានលើកឡើងទៀតថា ភាគីប្តីក្រោយព្រមទាំងកូនៗ ពួកគាត់នោះកន្លងមក គឺបានបង្វែរសាច់រឿងពីម្តងជាទីពីរដងមកហើយដើម្បីចង់បានទ្រព្យមរតកតែខ្លួនឯង។ អ្នកស្រី ទូច បន្តថា អ្នកស្រី និងកូនចៅទាំង១១នាក់ស្នើសុំដល់ប្រព័ន្ធតុលាការលោកមេត្តាពិនិត្យឲ្យច្បាស់ជុំវិញសំណុំរឿងក្តីរបស់ពួកអ្នកស្រីនេះផង។
តារាកំប្លែងរូបនេះបន្ថែមថា សម្រាប់ពេលនេះ អ្វីដែលចង់បាននោះអ្នកស្រីរួមនឹងបងប្អូនកូនថៅដែលក្នុងនោះក៏មានតារាចម្រៀងកញ្ញា ស៊ូ សីរីកា គឺចង់បានឲ្យមានការផ្តល់ភាពយុត្តិធម៌ចំពោះពួកគាត់ដូចដែលមានសរសេរនៅក្នុងលិខិតបណ្តាំមរតករបស់លោកស្រី កែវ មន្ថា ដែលជាម្តាយ។ ដូច្នេះហើយអ្នកស្រី ទូច ក៏បានស្នើ និងអំពាវនាវយ៉ាងទទូចដល់ប្រព័ន្ធច្បាប់មេត្តាជួយរកយុត្តិធម៌ និងពន្លឿនរឿងក្តីនេះដើម្បីស្វែងរកយុត្តិធម៌ចំពោះពួកគាត់ដែលជាកូនជាចៅ។
យ៉ាងណាមិញពាក់ព័ន្ធនឹងរឿងរ៉ាវនៃបណ្តាំមរតកខាងលើ យើងមិនទាន់អាចស្វែងរកការបកស្រាយពីភាគីម្ខាងទៀតដែលជាស្វាមីក្រោយរបស់លោកស្រី កែវ មន្ថា បានទេជុំវិញបញ្ហានេះ។
គួររម្លឹកដែរថា កាលពីថ្មីៗកន្លងទៅនេះ ក្រុមគ្រួសាររបស់តារាកំប្លែងអ្នកស្រី ទូច ក៏ធ្លាប់បានចេញមកទម្លាយភាពអយុត្តិធម៌ជាមួយបងប្អូនចំនួន១១នាក់ ពាក់ព័ន្ធរឿងទំនាស់មរតកដែលលោកស្រី កែវ មន្ថា បានសរសេរបណ្តាំទុកឲ្យកូនៗចៅៗព្រមជាមួយនឹងប្តីក្រោយរបស់លោកយាយ កែវ មន្ថា ជាបន្តបន្ទាប់ផង។ ដោយឡែកសម្រាប់តារាចម្រៀងល្បីឈ្មោះកញ្ញា ស៊ូ ស៊ីរីកា ដែលជាចៅរបស់លោកស្រី កែវ មន្ថា ក៏ស្នើសុំដល់តុលាការជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារគាត់ខាងលើនេះផងដែរ៕
អត្ថបទ៖ ចាន់ រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ