Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ៣នាក់ សុទ្ធតែជាសិស្សសាលា ពាក់ព័ន្ធករណីកាប់យុវជនម្នាក់ឱ្យរបួសធ្ងន់

បានផុស

នៅ

ជនសង្ស័យប្រុសស្រីចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសួរនាំពាក់ព័ន្ធករណីប្រេីដាវកែឆ្នៃកាប់ទៅលេីយុវជនមួយក្រុមបណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់។ ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលា ម៉ោង ១៦និង៣០នាទី ល្ងាច  នៅថ្ងៃទី២៩  ខែកញ្ញា  ឆ្នាំ២០២៣ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣   ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ក្នុងចំណោមជនសង្ស័យទាំង៣ដែលបានឃាត់ខ្លួន ជនសង្ស័យទី១ មានឈ្មោះហួត  ម៉េងហុង  ភេទប្រុសអាយុ១៨ឆ្នាំ  ជនសង្ស័យទី២ឈ្មោះនៅ  សីហា  ភេទប្រុសអាយុ១៥ឆ្នាំ  ឯជនសង្ស័យទី៣ មានឈ្មោះថា យ៉ូប៉ុន  ច័ន្ធសុធីប  ភេទស្រីអាយុ១៥ឆ្នាំ។  ជនសង្ស័យទាំងបីនាក់នេះសុទ្ធតែសិស្សសាល ដែលពួកគេស្នាក់នៅភូមិអង្គ  សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ ។ ស្នាក់នៅភូមិអង្គ  សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ ។ចំណែកជនរងគ្រោះឈ្មោះសុខេន  សៀកម៉ីង  ភេទប្រុសអាយុ១៧ឆ្នាំ  មុខរបរសិស្ស  ស្នាក់នៅភូមិត្នាតពង  សង្កាត់បឹងធំ  ខណ្ឌកំបូល។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាម៉ោង១៤និង៣០នាទី រសៀល ថ្ងៃទី២៣  ខែកញ្ញា  ឆ្នាំ២០២៣  ជនរងគ្រោះដែលឈ្មោះសុខេន  សៀកម៉ីង  ព្រមទាំងបក្សពួកចំនួន១៥នាក់  បានធ្វើដំណើរចេញពីខណ្ឌកំបូល មករកគ្នីគ្នាម្ខាងទៀតដែលទាក់ទងជាមួយប្អូនស្រីខ្លួន ដេីម្បីចរចាគ្នាបញ្ចប់រឿងដែលឈ្មោះគ្នានៅក្នុងសាលាកំបូល។

លុះជនរងគ្រោះ សុខេន  សៀកម៉ីង   និងបក្សពួកមកដល់ចំណុចកេីតហេតុ ភូមិ អង្គ សង្កាត់ ចោមចៅ ទី ៣ខណ្ឌ ពោធិ៍ សែនជ័យ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល៩នាក់ ប្រដាប់ដោយដាវកែឆ្នៃ២ដេីមកាំបិតប៉័ងតោ១បានដើរសំដៅមកកាប់លេីជនរងគ្រោះបណ្តាលឱ្យរងរបួសត្រូវកដៃខាងឆ្វេង និងស្មាខាងក្រោយ ផ្នែកខាងឆ្វេង  រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយមានករណីជនសង្ស័យមួយក្រុមកាប់ជនរងគ្រោះបណ្ដាលឱ្យរង របួស សមត្ថកិច្ចជំនាញបាន ដឹកនាំកម្លាំងនគរបាលផ្នែក សហការជាមួយប៉ុស្តិ៍ ចុះតាមដានស្រាវជ្រាវរក ជន សង្ស័យយកមកសាកសួរតាមនីតិវិធីច្បាប់។  លុះមកដល់វេលា ម៉ោង ១៦និង៣០នាទីល្ងាច  នាថ្ងៃទី ២៩  ខែកញ្ញា  ឆ្នាំ២០២៣ កម្លាំងនគរបាល នៃអធិការខណ្ឌ បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដូចមានរៀបរាប់ឈ្មោះខាងលើ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌ កំពុងសាកសួរ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដោយ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម