ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ បង្ហាញខ្លួនក្នុងឈុតប្រពៃណី នៅថ្ងៃភ្ជុំបិណ្ឌយ៉ាងស្អាតសមសួន
តារាសម្ដែងរូបស្រស់កញ្ញា ពេជ្រ ចរណៃ ដែលល្បីខាងក្បាច់គុនល្បុក្កតោបុរាណខ្មែរ សកម្មក្នុងការចែករំលែកចំណេះដឹង ក៏ដូចជាប្រវត្តិសាវតារពីសម្ភារ:កីឡាបុរាណខ្មែរដទៃទៀត ជូនមហាជនបានស្វែងយល់ ពិសេសកញ្ញា ក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោនិងល្ខោនខោលជាដើម។
ដោយឡែក ចាប់អារម្មណ៍នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំថ្ងៃបិណ្ឌ១ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះ គេឃើញតារាសម្តែងស្រីកញ្ញា ពេជ្រ ចរណៃ បានរំលេចខ្លួនក្នុងឈុតប្រណៃយ៉ាងស្រស់ស្អាតទាក់ភ្នែកអ្នកគាំទ្រ សរសើរគ្រប់គ្នា។ តាមរយ:រូបភាព១សន្លឹក បង្ហាញពីឈុតប្រពៃណីខ្មែរនេះបានធ្វើឱ្យ កញ្ញា ពេជ្រ ចរណៃ កាន់លេចធ្លោថែមទៀត។
កញ្ញា ពេជ្រ ចរណៃបានភ្ជាប់ខ្លឹមសារដូច្នេះថាអនុមោទនាពិធីបុណ្យកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៣នេះ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមក។ សូមជូនពរពុកម៉ែបងប្អូនធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព។
ជាការកត់សម្គាល់ថ្វីត្បិតបច្ចុប្បន្នតារាចម្រៀងស្រីសម្តីស្រទន់ ពេជ្រ ចរណៃ រវល់ការងារច្រើនយ៉ាងក្តីប៉ុន្តែនៅតែរក្សាបានរូបសម្រស់ស្រស់ស្អាតមានរាងស្រឡូនគួរឲ្យស្រលាញ់។ ចំណែកឯប្រជាប្រិយភាព និងការគាំទ្រក៏នៅតែរក្សាបានដូចដើម ពោលគឺពុំមានការចុះថមថយឡើយ។ ចរណៃ ក៏ត្រូវបានគេចាត់ទុកជាតារាសម្តែងម្នាក់ មានប្រជាប្រិយភាព និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ។
អ្វីដែលកាន់តែចាប់អារម្មណ៍ថែមទៀត ពេជ្រ ចរណៃមកទល់ពេលនេះនាងទទួលបានការសរសើរថាជាតារាស្រី ដែលមានអត្តចរិតស្លូតបូត និងសុភាពរាបសារទន់ភ្លន់ផងដែរ។ ប្រាកដណាស់ការរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រនេះក៏ព្រោះ កញ្ញា ពេជ្រ ចរណៃ គឺជាតារាខ្មែរមួយរូប ដែលមានសមត្ថភាពសម្តែងបានល្អបូករួម នឹងទេពកោសល្យសិល្ប:ខ្ពស់មិនចាញ់តារាឯទៀតទេ៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត