ជីវិតកម្សាន្ដ
Vill បង្ហោះសារឈឺៗមួយឃ្លា ក្រោយអតីតមិត្តប្រុសបញ្ចេញរូបស្និទ្ធស្នាលនឹង Prang
រឿងរ៉ាវបែកបាក់ចំណងស្នេហ៍រវាងតារាសម្ដែង Vill Wannarot និងអតីតមិត្តប្រុស Jes Jespipat មិនទាន់ស្ងប់ស្ងាត់ពីការជជែកវែកញែកពីទស្សនិកជននៅឡើយ ព្រោះតែពួកគេជាច្រើននៅតែយល់ថា អ្នកទាំងពីរមិនគួរបែកគ្នា ហើយការបែកគ្នាកាលពីពេលថ្មីៗកន្លងទៅ បណ្ដាមកពីជនទី៣ នោះគឺ Prang Kannarun ។
តាមពិតពាក្យចចាមអារ៉ាមនានាទាក់ទងជាមួយជនទី៣ ធ្លាប់ត្រូវបាន Vill និង Jes ចេញមុខបកស្រាយរួចហើយថា វាមិនមែនជាការពិត ប៉ុន្តែពាក្យចចាមអារ៉ាមសា្រប់តែផ្ទុះឡើងម្ដងទៀត បន្ទាប់ពី Jes និង Prang បញ្ចេញរូបភាពផ្អែមល្ហែមនឹងគ្នានៅលើបណ្ដាញសង្គម។
ក្រោយពេល Jes និង Prang បង្ហោះរូបភាពស្និទ្ធស្នាលគ្នា Vill បានបង្ហោះសារជាពាក្យស្លោកមួយឃ្លា ដែលអត្ថន័យរបស់វាហាក់ចង់សម្ដៅលើអតីតមិត្តប្រុស។ នៅលើ Story បណ្ដាញ Instagram របស់នាង នាងសម្រង់ពាក្យស្លោកជាភាសាអង់គ្លេសថា “រក្សាចិត្តឱ្យស្ងប់ ទុកឱ្យកម្មផលជាអ្នកសងទៅចុះ” (KEEP CALM AND LET KARMA FINISH IT) ។
ទស្សនិកជនជាច្រើនដែលបានឃើញប្រយោគនេះហើយ នាំគ្នាសម្ដៅវាទៅកាន់ Jes សឹងគ្រប់គ្នា ព្រោះកន្លងមកគេយល់ថា Jes ជាអ្នកក្បត់ចិត្ត Vill ក្រោយចាប់ដៃគូសម្ដែងជាមួយ Prang ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jes និង Prang បញ្ចេញរូបភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា