ព័ត៌មានជាតិ
សាលារៀន អារីហ្សូន រៀបចំកម្មពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៣-២០២៤ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២២-២០២៣
សៀមរាប ៖ ពិធីបើកបវេសនកាលចំណេះទូទៅ ៣ភាសា(ចំណេះទូទៅភាសាខ្មែរ កម្មវិធីសិក្សាសិង្ហបុរី និងកម្មវិធីសិក្សាចិន)ឆ្នាំសិក្សា២០២៣-២០២៤ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សាថ្នាក់ទី៩ និងទី១២ ប័ណ្ណសរសើរ និងរង្វាន់ ដល់សិស្សជ័យលាភីប្រចាំឆ្នាំសិក្សា២០២២-២០២៣ នៃសាលារៀន អារីហ្សូនសាខាខេត្តសៀមរាប។ ពិធីនេះធ្វើឡើងនៅថ្ងៃសៅរ៍ ទី៣០ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសណ្ឋាគាអ៊ីមប្រេស (Empress Hotel)។
ពិធីប្រគល់សញ្ញាប័ត្រនេះ បានធ្វើឡើងក្រោមអធិបតីភាព ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំអេជី និងលោកជំទាវ ព្រមទាំង លោក ម៉ី ភារិទ្ធ នាយកសាខារៀមច្បង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ នៃសាលារៀន អារីហ្សូន។
លោកម៉ី ភារិទ្ធ នាយកសាលារៀនអារីហ្សូន សាខាខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយមានការដឹកនាំ និងចាត់ចែងដ៏ល្អរបស់ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយក ប្រតិបត្តិ នៃស្ថាប័នអប់រំ អេជី បានធ្វើឱ្យមានការគាំទ្រ និងចូលរួមសហការដ៏ស្មោះស្ម័គ្រពី សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកជាពិសេសពីសំណាក់មាតាបិតា សហគមន៍ជាតិ អន្តរជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នាឆ្នាំសិក្សា កន្លងមក សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប បានការយកចិត្តទុកដាក់ ពង្រឹង និងជំរុញលើវិន័យ សណ្តាប់ ធ្នាប់ ក្រមសីលធម៌រស់នៅបានល្អយ៉ាងគួរឲ្យកត់សម្គាល់ ជាពិសេសកម្មវិធីសិក្សាប្រចាំឆ្នាំបានចប់សព្វគ្រប់ត្រឹមត្រូវតាម គោលការណ៍ និងការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡាផងដែរ។
លោកបន្ថែមថា ក្នុងនាមខ្ញុំបាទជា នាយកសាខា ក៏ដូចជាជំនួសមុខអោយលោកប្រធានសូមការអនុញ្ញាតលើកឡើងនូវផែនការ សម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ដូចខាងក្រោម យកចិត្តទុកដាក់បន្ថែមក្នុងការអនុវត្តការសិក្សាដោយសម្រេចឱ្យបានជោគជ័យនូវទិសដៅអប់រំក្នុងឆ្នាំសិក្សា ២០២៣-២០២៤ខាងមុខនេះ។ បង្កើនការយកចិត្តទុកដាក់ និងជំរុញសិស្សខ្សោយឲ្យទៅសិស្សមធ្យម សិស្សមធ្យមទៅល្អបង្គួរ ល្អបង្គួរទៅល្អ។ បង្កើនការយកចិត្តទុកដាក់ លើការងារគ្រប់គ្រងការបង្រៀន និងរៀន របស់លោកគ្រូ-អ្នកគ្រូ សាស្ត្រាចារ្យ និង សិស្សានុសិស្ស ដើម្បីចូលរួមចលនាប្រលងប្រណាំង ការបង្រៀនល្អ និងការរៀនសូត្រល្អ ឱ្យបាន ផុសផុល និងមានប្រសិទ្ធភាពខ្ពស់។ បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ តាមដាន និងការប្រឹក្សាយោបល់ផ្នែក វិន័យសណ្តាប់ធ្នាប់ ក្រម សីលធម៌ និងការសិក្សារបស់សិស្ស ជាមួយលោក លោកស្រី ជាមាតាបិតា ឬអ្នកអាណាព្យាបាលឲ្យបាន ខ្ជាប់ខ្ជួន។ពង្រឹង និងជំរុញក្រុមប្រឹក្សាបច្ចេកទេស គរុកោសល្យ រដ្ឋបាល និងវិធីសាស្ត្របង្រៀន សម្រាប់លោកគ្រូ-អ្នកគ្រូ សាស្ត្រាចារ្យ ក្នុងដំណើរការបង្រៀនឲ្យកាន់តែមានប្រសិទ្ធភាព។ ពង្រឹងនិង ជំរុញកិច្ចសហការ និងទំនាក់ទំនងល្អ រវាងសាលា គ្រួសារ និងសង្គមជាពិសេសជាមួយ សហគមន៍ជាតិ អន្តរជាតិ និងមន្ទីរ អប់រំ យុវជន និង កីឡា ដើម្បីសំដៅសម្រេចឱ្យបានជោគជ័យនូវ ការអប់រំថ្នាក់ជាតិប្រចាំ សាលារៀនអារីហ្សូន សាខាខេត្តសៀមរាបនេះផងដែរ។
ពង្រឹង និងជំរុញឲ្យសិស្សកាន់តែយល់បន្ថែមពីកម្មវិធីសិក្សា STEM តាមចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡានាអាណត្តិទី៧។ បន្តការទប់ស្កាត់គ្រឿងញៀន E Cigarette អបាយមុខផ្សេងៗ ក្នុងបរិវេណសាលាឲ្យបានជាដាច់ខាត។ បន្តការផ្តល់ប្រាក់ខែ និងអាហារូបករណ៍ជូនដល់សិស្សឆ្នើមប្រចាំខែក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ បន្តការផ្តល់អាហារូបករណ៍គ្រប់កម្មវិធីសិក្សាដល់កូនមន្ត្រីរាជការថ្នាក់ក្រោមជាតិ។ ឆ្លៀតឱកាសនោះដែរលោកបានសំណូមពរដល់ កូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ត្រង់ត្រាប់ ស្តាប់គ្រូពន្យល់ក្នុងការរៀនសូត្រ ដោយស្មារតីភ្ញាក់រលឹក ត្រូវបង្កើនការស្វ័យសិក្សាដោយខ្លួនឯង ដើម្បីក្រេបយកចំណេះ ដឹងឱ្យបានល្អប្រសើរ។
កូនៗត្រូវចេះរក្សាទំនាក់ទំនងល្អក្នុងចំណោមសិស្សានុសិស្សត្រូវគោរពអនុវត្តទៅតាម បទបញ្ជាផ្ទៃក្នុងសាលា គោរពតាមឳវាទរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ និងឪពុក ម្តាយ ដើម្បីកសាងខ្លួនឱ្យក្លាយជា កុមារ និង យុវជនសុភាពរាបសារ មានសុជីវធម៌ល្អ ក្នុងការរស់នៅមានចំណេះដឹងខ្ពង់ខ្ពស់ល្អទៅថ្ងៃអនាគត និងក្លាយជាមនុស្ស ឬពលរដ្ឋល្អដែលប្រទេសជាតិយើង កំពុងត្រូវការជាទីបំផុត ដើម្បីអភិវឌ្ឍ ប្រទេសឱ្យមានការរីកចម្រើនឡើងក្លាយទៅជាប្រទេសដ៏រុងរឿងមួយនាពេលខាងមុខនេះ។
លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប បានមានប្រសាសន៍ថា ចំពោះលោកគ្រូ អ្នកគ្រូ ត្រូវពិចារណាដែរនូវអ្វីដែលបានអនុវត្តល្អ និងបញ្ហាខ្វះខាតនានាក្នុងការគ្រប់គ្រងសាលារៀន ហើយត្រូវអភិវឌ្ឍន៍ឲ្យបាននូវកង្វះខាតទាំងនោះ ដើម្បីក្លាយទៅជាចំណុចល្អប្រសើរសម្រាប់ជាបទពិសោធន៍ និងគំរូដល់អ្នកជំនាន់ក្រោយ។ រីឯក្មួយសិស្សានុសិស្សត្រូវភ្ញាក់រលឹកឲ្យបានខ្លាំងក្លាថែមទៀត និងកែប្រែខ្លួនខិតខំរៀបអត្តចរិតឲ្យបានសមស្របជាកុលបុត្រ កុលធីតា នៃមាតុភូមិអង្គរ ដែលជាប្រទេសមានអរិយធម៌ចំណាស់ថ្លៃថ្លា និងខ្ពង់ខ្ពស់តាំងពីបុព្វបុរសយើងរៀងមកនិងត្រូវខិតខំបន្តក្រេបជញ្ជក់យកចំណេះវិជ្ជាតាមការបង្ហាត់បង្ហាញពីសំណាក់ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ មិត្តល្អ។
ក្នុងឱកាសនោះដែរ លោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយក ប្រតិបត្តិ នៃស្ថាប័នអប់រំ អេជី បានមានប្រសាសន៍ថា គណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូនៅ សាលារៀន អារីហ្សូន ត្រូវមានចក្ខុវិស័យ បេសកកម្ម និងគោលដៅផ្តោតលើការអប់រំបណ្តុះបណ្តាលឲ្យសិស្សានុសិស្សមានសមត្ថភាពពេញលេញ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាបន្តនៅថ្នាក់បន្ទាប់ ពោលគឺសមត្ថភាពសិក្សាឲ្យបានពូកែជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះការអប់រំសិស្សានុសិស្សត្រូវផ្តោតការយកចិត្តទុកដាក់នូវវិជ្ជាទាំងបី គឺវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា៕
ដោយ ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ