ព័ត៌មានជាតិ
លោក សុខ ទូច ទទូចឱ្យឈប់ផ្សាយអាក្រក់ៗពីកម្ពុជា ព្រោះការផ្សាយបែបនេះ គឺសម្លាប់វិស័យទេសចរណ៍កម្ពុជា
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានអំពាវនាវឱ្យពលរដ្ឋកម្ពុជា និងបណ្ដាញផ្សព្វផ្សាយព័ត៌មាននានា ឈប់ផ្សាយពីសកម្មភាពអសន្តិសុខ ដូចជាក្មេងទំនើង ករណីជួញដូរគ្រឿងញៀន ព្រោះការផ្សព្វផ្សាយព័ត៌មានអសន្តិសុខសង្គមបែបនេះ នឹងសម្លាប់វិស័យទេសចណ៍កម្ពុជា ព្រោះភ្ញៀវទេសចរណ៍បរទេសលែងហ៊ានចូលមកទស្សនាប្រទេសកម្ពុជា។

នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣ លោក សុខ ទូច បានទទូចបែបនេះ នៅក្រោយពេលដែលមួយរយៈចុងក្រោយ ពលរដ្ឋកម្ពុជាផ្ទាល់ ស្ថាប័នជំនាញបង្ក្រាបបទល្មើស រួមទាំងសារព័ត៌មាននានា បានផ្សព្វផ្សាយពីសកម្មភាពបង្ក្រាបក្មេងទំនើង ការជួញដូរគ្រឿងញៀនខ្នាតធំ ការជួញដូរមនុស្ស និងបញ្ហាអសន្តិសុខសង្គមនានា។

តាមសំណេរនៅលើគណនីហ្វេសប៊ុក លោក សុខ ទូច បានសរសេរថា “ជនរួមជាតិជាទីរាប់អានក៏ដូចជាស្ថាប័នពាក់ព័ន្ធ គួរឈប់បង្ហោះបង្ហាញតាមប្រព័ន្ធសង្គមនៅរូបភាពបែបនេះទៅ(រូបភាពបញ្ហាអសន្តិសុខសង្គម) ព្រោះបរទេសនិងអ្នកមានផលប្រយោជន៍ពីវិស័យទេសចរណ៍ គេយកទៅបំពុលពិភពលោកធ្វើឱ្យគេលែងហ៊ានមកទស្សនាកម្ពុជាទៀត ការបង្ហោះនោះ ប្រៀបដូចយើងជាអ្នកបំបែកវិស័យទេសចរណ៍កម្ពុជាដោយខ្លួនឯង”។

បន្ថែមពីនេះ ប្រធានរាជបណ្ឌិត្យសភារូបនេះ ប្រទេសគេផ្សេងៗ ក៏មានហេតុការណ៍អសន្តិសុខបែបនេះច្រើនជាងកម្ពុជាទៅទៀត តែប្រទេសគេព្យាយាមបិតបាំង ហើយចាត់វិធានការដែលមានប្រសិទ្ធភាព៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?