Connect with us

កីឡា

ក្នុងប្រវត្តិសាស្ត្រមានខ្សែការពារ៣រូបប៉ុណ្ណោះបានឈ្នះពាន Ballon d’Or

បានផុស

នៅ

Ballon d’Or ជាពានរង្វាន់​​​ដ៏​ថ្លៃ​ថ្លា​​ផ្តល់ជូនកីឡាករឆ្នើម​ប្រចាំ​ឆ្នាំ​ ដែលសម្រេច​បាន​លទ្ធផល​ធំ​ធេង​ទាំង​នៅ​ក្លិប និង​ជម្រើសជាតិ។​ ពាន​​​នេះ​ភាគ​ច្រើន​​​​​ធ្លាក់​ទៅ​លើ​ដៃ​ខ្សែ​ប្រយុទ្ធ ខណៈ​​​កីឡាករ​ចាំ​ទី​ និង​ខ្សែ​ការពារ។

ទោះ​បី​ជា​យ៉ាង​ណា ពាន​រង្វាន់​ដែល​មាន​អាយុ​កាល​៦៧​ឆ្នាំនេះ​​មាន​កីឡាករ​ជា​ខ្សែ​ការពារ​៣​នាក់​ធ្លាប់​​ទទួល​បាន​​​មាន​ដូច​ខាង​ក្រោម៖

១. កីឡាករ Fabio Cannavaro

ខ្សែការពារអ៉ីតាលីកីឡាករ Fabio Cannavaro បានឈ្នះពានរង្វាន់ Ballon d’Or នៅ​ឆ្នាំ ២០០៦។ សមិទ្ធផលរបស់​លោក​គឺ​បាន​ឈ្នះ​ជើង​ឯក​​ពិភពលោក World Cup ជាមួយក្រុមជម្រើសជាតិអ៉ីតាលីក្នុងនាមជាប្រធានក្រុម។ ក្នុងការបោះឆ្នោតក្នុងពានរង្វាន់ Ballon d’Or លោក​ទទួលបានសារគាំទ្រ៤៩៨ពិន្ទុច្រើនជាងកីឡាករ Zinedine Zidane និង Ronaldinho។ ក្នុងអាជីព​បាល់ទាត់ លោក​បង្ហាញខ្លួនបានចំនួន ៥៣១ លើក និងស៊ុតបញ្ចូលទី ១៦គ្រាប់ក្នុង​នាម​ជា​ខ្សែ​ការពារ​​​ឲ្យ​ក្លិប៧ផ្សេងគ្នា ព្រម​ទាំង​រក​បាន​២​គ្រាប់ឲ្យ​ជម្រើស​ជាតិអ៉ីតាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. កីឡាករ Matthias Sammer

កីឡាករ Matthias Sammer បានឈ្នះពាន Ballon d’Or នៅ​ឆ្នាំ១៩៩៦។ ដំបូងឡើយ​លោក​លេងក្នុងតំណែងជាខ្សែមប្រើ ប៉ុន្តែក្រោយពេលផ្លាស់ទៅក្លិប Borussia Dortmund ត្រូវបានលោក Ottmar Hitzfeld ជាគ្រូបង្វឹក​ដាក់​ឲ្យ​លេង​ជា​អ្នក​ការពារ​វិញ។

សមិទ្ធផលសំខាន់ៗដែល Matthias Sammer សម្រេចបានគឺជួយក្លិប Dortmund ឈ្នះពាន២​ក្នុងមួយរដូវកាល ក្នុងនោះ ឈ្នះ​ជើង​ឯក​លីគ​កំពួលអាល្លឺម៉ង់ និងពាន German Super Cup។ លោក​​ជាសមាជិកជួយឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់​បាន​ឈ្នះ​ជើង​ឯក​ទ្វីបអឺរ៉ុប (Euro) នៅ​ឆ្នាំ​នោះ។ ការសម្រេចបានសមិទ្ធផលធំៗជាមួយក្លិប និងក្រុមជម្រើសជាហេតុធ្វើឲ្យខ្សែការពាររូបនេះមានលទ្ធភាពឈ្នះពាន Ballon d’Or។

៣. កីឡាករ Franz Beckenbauer

កីឡាករ Franz Beckenbauer ជាខ្សែការពារដំបូងជាបង្អស់ដែលឈ្នះពានរង្វាន់ Ballon d’Or។ រឿង​​នឹក​ស្មាន​មិន​ដល់​​គឺ​លោក​​​​បាន​ឈ្នះពានរង្វាន់​​​នេះ​២​ដង​​គឺ​​ឆ្នាំ១៩៧២ និង១៩៧៦។ លោក​ត្រូវ​បាន​ចាត់ទុកថាជាខ្សែការពារដ៏ល្អ​បំផុត​ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់។

សមិទ្ធផលរបស់​លោក​គឺជួយឲ្យក្លិប Bayern ឈ្នះជើងឯក UEFA Champion League​ និងពានរង្វាន់លីគកំពូលអាល្លឺម៉ង់​៣​រដូវ​កាល​ជាប់គ្នា។ ជា​មួយ​គ្នា​នេះ លោក​ជាសមាជិកដ៏​សំខាន់​ដែល​បាន​​ជួយឲ្យក្រុមជម្រើសជាតិ​អាល្លឺម៉ង់​ឈ្នះ​ជើង​ឯក​ទ្វីប​អឺរ៉ុប​​ Euro ឆ្នាំ១៩៧២ និង​ជើង​ឯក​ពិភព​លោក​ World Cup ឆ្នាំ១៩៧៤។

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម