ព័ត៌មានអន្ដរជាតិ
តួកគី វាយប្រហារសងសឹកក្រុមឧទ្ទាមឃើដ ក្រោយការបំផ្ទុះគ្រាប់បែក អគាររដ្ឋាភិបាល
ប្រទេសតួកគី បានបើកការវាយប្រហារតាមអាកាស ជាច្រើនលើក លើក្រុមឧទ្ទាមឃើដ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់, ប៉ុន្មានម៉ោងបន្ទាប់ពីការបំផ្ទុះអត្តឃាត វាយប្រហារក្រសួងមហាផ្ទៃ។

តាមការបញ្ជាក់ពីរដ្ឋាភិបាលតួកគី, គោលដៅចំនួន២០ត្រូវបានកម្ទេច ហើយពួកសកម្មប្រយុទ្ធជាច្រើនមកពីក្រុមឧទ្ទាម PKK ត្រូវបានសម្លាប់។
ក្រសួងការពារជាតិតួកគីនិយាយថា ការវាយប្រហារតាមអាកាស គឺបានកំណត់គោលដៅរូងភ្នំ ឃ្លាំង និងលេណដ្ឋានដែលប្រើប្រាស់ដោយ PKK។

ការវាយប្រហារនេះកើតឡើង បន្ទាប់ពី PKK និយាយថា ការបំផ្ទុះគ្រាប់បែកកាលពីព្រឹកថ្ងៃអាទិត្យទី១ខែតុលា នៅក្នុងរដ្ឋធានីអង់ការ៉ា គឺជាស្នាដៃរបស់ក្រុមដែលមានទំនាក់ទំនងជាមួយពួកគេ។
សូមបញ្ជាក់ គណបក្សពលករឃើដ ត្រូវបានចាត់ទុកថាជាក្រុមភេរវកម្មនៅក្នុងប្រទេសតួកគី សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

PKK ត្រូវបានបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយចាប់ផ្តើមការតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលតួកគីក្នុងឆ្នាំ១៩៨៤ ដោយចង់បំបែករដ្ឋឃើដឯករាជ្យមួយ ក្នុងប្រទេសតួកគី។
នៅទសវត្សរ៍ឆ្នាំ១៩៩០, PKK បានចាប់ផ្តើមធ្វើយុទ្ធនាការទាមទាររដ្ឋឯករាជ្យឡើងវិញ ដោយអំពាវនាវសុំស្វ័យភាពបន្ថែមទៀតសម្រាប់ជនជាតិឃឺដ។ មនុស្សជាង៤០០០០នាក់ បានស្លាប់នៅក្នុងជម្លោះនោះ។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងជាថ្មី បន្ទាប់ពីបទឈប់បាញ់រយៈពេលពីរឆ្នាំត្រូវបានបញ្ចប់ក្នុងខែកក្កដាឆ្នាំ២០១៥៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ