ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនសម្រេចបាន ២,០១០ លានដុល្លារឆ្នាំ២០២០
ទោះស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្ដី ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុន សម្រេចបានប្រមាណ ២,០១០ លានដុល្លារអាមេរិកកាលពីឆ្នាំ២០២០កន្លងទៅនេះ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។
ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនក្នុងចំនួនទឹកប្រាក់ប្រមាណ ១,១៣១ លានដុល្លារ និងនាំចូលមកវិញក្នុងចំនួនទឹកប្រាក់ប្រមាណជាង ៨៧៩ លានដុល្លារ។ គិតត្រឹម ៦ ខែដើមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាន ប្រមាណ ៨៤១ លានដុល្លារ។
ទំនិញដែលកម្ពុជានាំចេញទៅជប៉ុនមានដូចជា ផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ ស្បែកនិងផលិតផលធ្វើអំពីស្បែក និងដែក ។ល។ ទំនិញដែលនាំចូលពីជប៉ុនរួមមាន៖ គ្រឿងម៉ាស៊ីន រថយន្ត សាច់ គ្រឿងអេឡិចត្រូនិច សង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលផ្លាស្ទីក សម្ភារៈកីឡា និងគ្រឿងបន្ទាប់បន្សំជាដើម។
ជប៉ុនគឺជាប្រទេសមួយដែលមានទំនាក់ទំនងល្អជាមួយកម្ពុជា ដែលបានផ្ដល់ជំនួយ និងវិនិយោគយ៉ាងច្រើននៅកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ គម្រោងវិនិយោគរបស់ជប៉ុន នៅកម្ពុជា មានចំនួន១៣៧ គម្រោង ដែលមាន ទុនវិនិយោគសរុបចំនួន ២,៤៨៦ លានដុល្លារ។
ក្នុងឆ្នាំ២០១៩ វិនិយោគ មាន ៦ គម្រោង ដែលមានទឹកប្រាក់ចំនួន ២៩៩ លានដុល្លារ ក្នុងនេះ គម្រោងសាងសង់ផ្សារ AEON Mall 3 មាន ទុនវិនិយោគ រហូតដល់ ២៨៩.៦លានដុល្លារ ហើយក្នុងឆ្នាំ២០២០ មាន ១ គម្រោង ដែលមានទឹកប្រាក់ចំនួន ៧.១៧លានដុល្លារ ភាគច្រើន គឺវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាវិត នាងកុក ប៉ោយប៉ែត និងក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ៕
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ