ព័ត៌មានជាតិ
អាជ្ញាធរបាត់ដំបងត្រៀមមណ្ឌលចត្តាឡីស័ក ខណៈកំណើនពលករមកពីថៃកាន់តែច្រើន
អាជ្ញាធរខេត្តបាត់ដំបងត្រៀមរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀតនៅស្រុកកំរៀងដោយសារចំនួនពលករមកពីថៃនៅតែបន្តកើនឡើងជាបន្តបន្ទាប់។
អភិបាលស្រុកកំរៀង ខេត្តបាត់ដំបង លោក សុខ គឹមខុនបានឲ្យដឹងថាពលករឆ្លងដែនពីប្រទេសថៃតាមច្រកជាប់ស្រុកកំរៀងមានជារៀងរាល់ថ្ងៃដោយបច្ចុប្បន្នក្នុងស្រុកមានមណ្ឌលចត្តាឡីស័កចំនួន៣អាចដាក់ចំណុះពលករបានជាមធ្យម ៦០០នាក់ ខណៈមានអ្នកបញ្ចប់ការធ្វើចត្តាឡីស័កបានចេញជាបណ្ដើរៗប៉ុន្តែកំណើនចូលវិញក៏មានចំនួនច្រើន។
លោកបន្តថា ក្នុងការដោះស្រាយបញ្ហានេះ មានក្រុមហ៊ុនឯកជនមួយបានផ្តល់សម្បទានដីរបស់ខ្លួនប្រមាណ២ហិកតា ក្នុងស្រុកកំរៀង ជិតព្រំដែនថៃដើម្បីរៀបចំជាទីតាំងធ្វើមណ្ឌលចត្តាឡីស័កចំពោះពលករដែលទើបប្រឡប់មកពីប្រទេសថៃហើយអាជ្ញាធរក៏បានពិនិត្យរួចរាល់ហើយដែរ។
លោក នាយកឧត្តមសេនីយ៍ ខេង សាម៉េតអគ្គស្នងការរងនគរបាលជាតិបានជំរុញឲ្យអាជ្ញាធរខេត្ត និងមន្ត្រីជំនាញត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែមនេះឲ្យបានល្អ មានទាំងកន្លែងសម្រាកបង្គន់អនាម័យ និងកន្លែងចំអិនអាហារជាដើមឲ្យបានសមស្រប ពិសេសឲ្យពួកគាត់អនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានណែនាំដល់សមត្ថកិច្ចការពារព្រំដែនទាំងអស់ត្រូវសហការជាមួយមន្ត្រីសុខាភិបាលបន្តរឹងបន្តឹងក្នុងការពិនិត្យទប់ស្កាត់កុំឲ្យពលករណាម្នាក់
អាចគេចវេសពីការពិនិត្យសុខភាព ការយកសំណាក និងការធ្វើចត្តាឡីស័កគឺមិនអាចលើកលែងក្នុងករណីអ្នកណាម្នាក់បាននោះទេ។
គួរបញ្ជាក់ថានៅដើមខែកុម្ភៈនេះក្នុង១ថ្ងៃៗមានពលករឆ្លងដែនពីប្រទេសថៃបានធ្វើដំណើរតាមច្រកនានាជាប់ខេត្តបាត់ដំបងប្រមាណជាង១០០នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព