កីឡា
ខាន់ ចេសា និយាយពីកំហុសរបស់ខ្លួនក្នុងការប្រកួតនៅសង្វៀនONE
ព្រឹត្តិការណ៍ ONE Fight Night 14 កាលពីថ្ងៃសៅរ៍គឺជាការប្រកួតលើកដំបូងរបស់កីឡាការិនី ខាន់ ចេសា នៅសង្វៀន ONE Championship ប៉ុន្តែបានចាញ់កីឡាការិនីអាមេរិក Daniel Kelly ដោយពិន្ទុ។
ក្រោយបញ្ចប់ការប្រកួតកីឡាការិនី ខាន់ ចេសា បាននិយាយថា ៖«នេះមិនមែនជាលទ្ធផលដែលខ្ញុំចង់បានទេ តែជារឿងធម្មតាក្នុងកីឡា។ ខ្ញុំដឹងថា ក្បាច់ជឺជីតស៊ូរបស់ខ្ញុំល្អជាង (Kelly) ប៉ុន្តែគាត់មានយុទ្ធសាស្ត្រល្អគឺបានរុញឲ្យខ្ញុំទៅទល់នឹងទ្រុង។ ខ្ញុំក៏មានឱកាសល្អមួយចំនួនដែរ ដូចជាការនៅក្រោយខ្នងរបស់ Kelly។ កំហុសរបស់ខ្ញុំគឺការធ្វើមិនបានសម្រេចនៅពេលឱកាសឃ្លេនៅពីក្រោយហើយ។ នេះជាមេរៀនផ្តល់ឲ្យខ្ញុំនូវអ្វីដែលត្រូវហ្វឹកហាត់បន្ថែម»។
កីឡាការិនី ខាន់ ចេសា ក៏បានទទួលស្គាល់សមត្ថភាពរបស់កីឡាការិនី Danielle Kelly គឺជាកីឡាការិនីម្នាក់ដែលពូកែទប់ការពារ និងរកក្បាច់រំដោះខ្លួនចេញពីស្ថានភាពដែលគ្រោះថ្នាក់នៅក្នុងអំឡុងពេលការប្រកួត។
នេះជាការប្រកួតលើកដំបូងរបស់ ខាន់ ចេសា ខណៈ Danielle Kelly ធ្លាប់ប្រកួត៣លើកមិនចាញ់សោះ មុនប៉ះ ខាន់ ចេសា៕
ខាន់ ចេសា បានបន្ថែមថា ៖«សូមអរគុណដល់ស្ថាប័ន ONE និងលោក Chatri ដែលបានផ្តល់ឱកាសឲ្យខ្ញុំបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ហើយខ្ញុំនឹងមកកាន់ទីនេះម្តងទៀត»។
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា