Connect with us

ព័ត៌មានជាតិ

លោក Sangho Jo នាយកប្រតិបត្តិក្រុមហ៊ុន Samsung ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដឹកនាំប្រតិភូជាន់ខ្ពស់ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

បានផុស

នៅ

នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក Sangho Jo នាយកប្រតិបត្តិក្រុមហ៊ុន Samsung ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានដឹកនាំប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួបពិភាក្សាគ្នានេះលោក Sangho Jo បានសម្តែងនូវការអបអរសាទរ និងកោតសរសើរលោកជំទាវដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សេចក្តីទុកចិត្តតែងតាំងជារដ្ឋមន្រ្តីពាណិជ្ជកម្មក្នុងអាណត្តិទី៧នេះ។ 

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លោក Sangho Jo បានស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំច្បាប់ និងបទប្បញ្ញតិ្តផ្សេងៗដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជូនធុរជនទូទៅ។

ទន្ទឹមនេះ លោក Sangho Jo ក៏សូមថ្លែងអំណរគុណផងដែរ ចំពោះក្រសួងពាណិជ្ជកម្មដែលបានគាំទ្រដល់សកម្មភាពមនុស្សធម៌របស់ Samsung នាពេលកន្លងមក ដូចជា កម្មវិធីនវានុវត្តន៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កម្មវិធី Samsung Love & Care ដែលបានផ្តល់ជាសម្ភារៈសិក្សាដល់សិស្សក្រីក្រនៅខេត្តកំពង់ចាមនាពេលកន្លងមក។

ជាបន្តក្រុមហ៊ុន Samsung នៅតែយកចិត្តទុកដាក់សហការជាមួយក្រសួងក្នុងសកម្មភាពមនុស្សធម៌មួយចំនួនទៀត ដោយក្នុងឱកាសនេះ ក្រុមហ៊ុនសាមសុងអេឡិចត្រូនិកក៏បានផ្តល់ជូនក្រសួងនូវអង្ករចំនួន ១០តោន ជាអំណោយសប្បុរសធម៌សម្រាប់ក្រសួងចាត់ចែងតាមតម្រូវការ។

ក្រុមហ៊ុន សាមសុង នៅតែបន្តធ្វើគ្រប់យុទ្ធនាការទាំងអស់ដើម្បីគាំទ្រឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 ក្នុងពេលខាងមុខផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ចរាចរណ៍២១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម