Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានក្រុមហ៊ុន Evergrande ត្រូវបានស៊ើបអង្កេតលើបទសង្ស័យ​ផ្ទេរទ្រព្យសម្បត្តិ

បានផុស

នៅ

ប្រធានក្រុមហ៊ុន Evergrande Group លោក Hui Ka Yan ដែលត្រូវបានប៉ូលិស​ដាក់ការឃ្លាំមើលកាលពីសប្តាហ៍មុន កំពុងត្រូវបានស៊ើបអង្កេតលើបទសង្ស័យផ្ទេរទ្រព្យសម្បត្តិទៅក្រៅប្រទេស ខណៈបច្ចុប្បន្នក្រុមហ៊ុនក៏មិនទាន់បញ្ចប់គម្រោង​សងបំណុលវិនិយោគិនរួចរាល់នៅឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Evergrande កំពុងធ្វើការដើម្បីទទួលបានការយល់ព្រមពីម្ចាស់បំណុល ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ ប៉ុន្តែដំណើរការនេះកាន់តែស្មុគស្មាញកាលពីសប្តាហ៍មុន នៅពេលដែលក្រុមហ៊ុនមិនអាចចេញបំណុលថ្មីបាន ដោយសារតែការស៊ើបអង្កេតទៅលើអង្គភាពសំខាន់ក្នុងប្រទេសចិន ។

កាលពីសប្តាហ៍មុន ក្រុមម្ចាស់បំណុលខាងក្រៅក៏គ្រោងនឹងចូលរួមជាមួយញត្តិរបស់តុលាការដើម្បីរំលាយក្រុមហ៊ុន Evergrande ផងដែរ ប្រសិនបើមិនដាក់ផែនការរៀបចំរចនាសម្ព័ន្ធបំណុលថ្មីនៅចុងខែតុលានេះ ។

ជាមួយនឹងបំណុលច្រើនជាង ៣០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Evergrande បានក្លាយជាផ្ទាំងផ្សព្វផ្សាយនៃវិបត្តិបំណុលនៅក្នុងវិស័យអចលនទ្រព្យដែលរួមចំណែកដល់សេដ្ឋកិច្ចចិនប្រហែលមួយភាគបួន ។ ទន្ទឹមនឹងនេះ ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ២ ទៀត ក៏​ត្រូវបានផ្អាកផងដែរកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម