ព័ត៌មានជាតិ
ស្នើកុំដំឡើងថ្លៃទឹកស្អាតប៉ះពាល់ដល់អ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
អគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានស្នើឲ្យអាជ្ញាធរខេត្តព្រះសីហនុជួយសម្របសម្រួលកុំឲ្យមានការដំឡើងថ្លៃទឹកស្អាតប្រើប្រាស់ ព្រោះតំបន់សេដ្ឋកិច្ចពិសេសជាកម្លាំងចលករនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ខណៈតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកំពុងមានការអភិវឌ្ឍទាក់ទាញសហគ្រាសវិនិយោគជាច្រើន ការដំឡើងថ្លៃអាចធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគ។ នេះបើតាមលោក Liu Lianchi អគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេស។
លោក Liu Lianchi បានស្មើឲ្យអភិបាលជួយសម្របសម្រួលបញ្ហាតម្លៃទឹកស្អាត ព្រោះពេលមុនមានតម្លៃ ៣៩ សេនក្នុងមួយម៉ែត្រគីប និងសុំឡើង ៤៥ សេនក្នុងមួយម៉ែត្រគីបគឺឡើង ១៥ ភាគរយ ក៏ប៉ុន្តែក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយ គ្រោងដំឡើងតម្លៃការប្រើប្រាស់ទឹកស្អាតរហូតដល់ ២ ៥០០ រៀលក្នុងមួយម៉ែត្រគីប ឬស្មើនឹងជាង ៦២ សេនក្នុងមួយម៉ែត្រគីប សម្រាប់ការប្រើប្រាស់ចាប់ពី ៣០១ ម៉ែត្រគីបឡើងទៅ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី ៧ បានលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងការកាត់បន្ថយតម្លៃអគ្គិសនីសម្រាប់ក្រុមវិនិយោគក្នុងប្រទេសកម្ពុជា។ ចំពោះបញ្ហាទឹកស្អាតក៏មិនត្រូវឡើងថ្លៃហួសហេតុពេកដែរ ព្រោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាក្បាលម៉ាស៊ីនបង្កើនសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្រាប់ខេត្តព្រះសីហនុ។

លោកអភិបាលខេត្តបានលើកឡើងថា កំណើនការនាំចេញនាំចូលនៅតំបន់សេដ្ឋកិច្ចពិសេស រួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចដល់បុគ្គលិក កម្មករនិងស្រូបយកថវិកាក្នុងមួយខែជាង ១០ លានដុល្លារអាមេរិកចូលក្នុងសហគមមូលដ្ឋានប្រជាពលរដ្ឋបង្វិលចូលសេដ្ឋកិច្ចក្នុងខេត្ត។
លោកអភិបាលខេត្តបានឲ្យក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ទទួលយកសំណើនិងសំណូមពររបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺតម្លៃទឹកស្អាតក្នុងមួយម៉ែត្រគីប ៤៥ សេន ដើម្បីចូលរួមចំណែកកសាងសេដ្ឋកិច្ចខេត្តក្រោយបញ្ចប់ពីវិបត្តិកូវីដ១៩។
លោកនាយកក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ទទួលយកការសម្របសម្រួលរបស់លោកអភិបាលខេត្តព្រះសីហនុ ក៏ដូចជាការស្នើឡើងពីអគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយនឹងយកទៅពិគ្រោះជាមួយថ្នាក់ដឹកនាំពិនិត្យសម្រេច។
បើតាមអគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មកដល់បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទាក់ទាញសហគ្រាសចំនួន ១៧៥ គិតត្រឹម ៩ ខែដើមឆ្នាំ២០២៣ ហើយទំហំការនាំចេញនាំចូលមានការកើនឡើង ២០ ភាគរយ៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ