ព័ត៌មានអន្ដរជាតិ
សិស្សសាលានៅវៀតណាម ៥ នាក់ ពុលតែទឹកដោះគោដែលគ្រូធ្វើឲ្យ
សិស្សថ្នាក់ទី ៨ នៅសាលា Pom Han ប្រទេសវៀតណាម ៥ នាក់ ពុលតែទឹកដោះគោដែលគ្រូធ្វើសម្រាប់ជាគំរូក្នុងមេរៀនគីមីវិទ្យា រហូតសម្រាកនៅមន្ទីរពេទ្យ ។
ជាក់ស្ដែងសិស្សសរុបមាន ៣៨ នាក់ ប៉ុន្តែក្រោយផឹកតែទឹកដោះគោបាន ១ ម៉ោង មានតែសិស្ស ៥ នាក់ប៉ុណ្ណោះដែលពុលតែនោះ ។ ពួកគេមានរោគសញ្ញាដូចជា ឈឺពោះ ចង់ក្អួត ឈឺក្បាល និងរាកជាដើម ដល់ថ្ងៃចន្ទ ទី២ ខែតុលា សិស្សទាំង ៥ ត្រូវបានអនុញ្ញាតឲ្យទៅផ្ទះវិញដោយសុវត្ថិភាព និងរៀបចំទៅរៀនតាមធម្មតា ។
មុនកើតហេតុ គ្រូបង្រៀនបានប្រាប់ឲ្សសិស្សទាំងអស់រួមគ្នាទិញគ្រឿងពីហាងដែលគាត់ណែនាំ ប៉ុន្តែហាងបានបិទ ទើបពួកគេទៅទិញគ្រឿងធ្វើតែនៅកន្លែងផ្សេងដែលគ្មានប្រភពច្បាស់លាស់វិញ ។ ឥលូវនេះ ហាងទាំងនោះកំពុងត្រូវមន្ត្រីចាត់ការតាមផ្លូវច្បាប់ហើយ ។
លោក Duong Thi Mai Huong ជានាយកសាលា បានឲ្យដឹងថា ការធ្វើតែទឹកដោះគោគឺជាមេរៀនដែលមានគោលបំណងឲ្យសិស្សកើនបទពិសោធន៍ និងមានគំនិតក្នុងការងារនាពេលអនាគត ៕
ប្រែសម្រួល៖ វារី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់