Connect with us

សុខភាព

២២ ថ្ងៃ ក្រោយវះកាត់បិទប្រហោងពោះ ដោះពោះវៀនប្រទាក់គ្នា ភ្ជាប់មករន្ធគូទវិញ ពេលនេះ ពោះវៀនធំ និងរន្ធបាត កុមារី ស្រីនុ ដំណើរការប្រហែល ៧០% ហើយ

បានផុស

នៅ

នៅ​ថ្ងៃ​ទី ០២ ខែ​តុលា ឆ្នាំ ២០២៣ នេះ គឺ ២២ ថ្ងៃ ក្រោយ​ការ​វះកាត់​បិទ​ប្រហោង​ពោះ ដោះ​ពោះវៀន​ដែល​ប្រទាក់​គ្នា ដើម្បី​ទាញ​ភ្ជាប់​មក​រន្ធ​គូទ​វិញ និង​ថែទាំ​តាមដាន​ស្ថានភាព​ជំងឺ​ក្រោយ​វះកាត់​ដ៏​ស្មុគ​ស្មាញ​កន្លងមក ពេលនេះ ពោះវៀនធំ និង​រន្ធ​បាត របស់​កុមារី ស្រីនុ ដំណើរការ​ប្រហែល ៧០% ហើយ ដោយ នាង អាច​ញ៉ាំ​អាហារ​បាន​ច្រើន​ជាង​មុន ហើយ​បន្ទោបង់​ក៏​ប្រសើរ​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ផេក​ហ្វេសប៊ុក Dr. Beat Richner បាន​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា កុមារី​ឈ្មោះ អាត ស្រីនុ អាយុ ៣ ឆ្នាំ ៨ ខែ រស់នៅ​ភូមិ​ត្រពាំង​គង ឃុំ​ត្រគៀត ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​ចូល​មក​សម្រាក​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ នៅ​ថ្ងៃ​ទី ០៩ ខែ​កញ្ញា ឆ្នាំ ២០២៣ ដោយ​មូលហេតុ Colostomy in Hirschsprung disease (ជំងឺ​ខ្សោយ​ពោះវៀន​ពី​កំណើត បណ្ដាល​មកពី​គ្មាន​សរសៃ​កូន​កណ្ដុរ​ប្រសាទ​ក្នុង​ភ្នាស​ពោះវៀនធំ​)។

ផេក​ហ្វេស​ប៊ុក Dr. Beat Richner បាន​បន្ត​ថា កុមារី​នេះ បាន​សម្រាក​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ចំនួន ៤ ដង ចាប់ពី​ខែ ០១ ឆ្នាំ ២០២១ ហើយ​បាន​ទទួល​ការ​វះកាត់​ចំនួន ៣ ដង ដោយ​មូលហេតុ​ជំងឺ Hirschsprung (forme long) និង​បាន​ធ្វើការ​ចោះ​ពោះវៀនធំ​ចំហ​មក​ក្រៅ​ពោះ (Colostomy) ដើម្បី​បន្ទោបង់​បណ្ដោះអាសន្ន។ នាង ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា តាមរយៈ​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ក្រោម​ការ​ណែនាំ​ផ្ទាល់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ផេក​ហ្វេស​ប៊ុក​ដដែល បញ្ជាក់​ថា «ថ្ងៃនេះ ថ្ងៃ​ចន្ទ ទី ០២ ខែ​តុលា ឆ្នាំ ២០២៣ គឺ ២២ ថ្ងៃ ក្រោយ​ការ​វះកាត់​បិទ​ប្រហោង​ពោះ និង​ដោះ​ពោះវៀន​ដែល​ប្រទាក់​គ្នា ដើម្បី​ទាញ​ភ្ជាប់​មក​រន្ធ​គូទ​វិញ និង​ថែទាំ​តាមដាន​ស្ថានភាព​ជំងឺ​ក្រោយ​វះកាត់​ដ៏​ស្មុគស្មាញ​កន្លងមក។ នៅ​ពេលនេះ ពោះវៀនធំ និង​រន្ធ​បាត របស់​កុមារី ស្រីនុ មាន​ដំណើរការ​បាន​ប្រហែល ៧០% ហើយ។ នាង អាច​ញ៉ាំ​អាហារ​បាន​ច្រើន​ជាង​មុន និង​បន្ទោបង់​បាន​ប្រសើរ​ជាង​មុន»។ ហើយ ថ្ងៃនេះ មន្ទីរពេទ្យ អនុញ្ញាត​ឲ្យ​នាង​បាន​ចេញ​ទៅ​ផ្ទះ ជាមួយ​ទឹកមុខ​ស្រស់ថ្លា និង​ស្នាមញញឹម​គួរ​ឲ្យ​ស្រឡាញ់។ នាង ត្រូវ​វិល​មក​ជួប​ពេទ្យ​វិញ​រាល់ ១ ខែ​ម្ដង និង​ត្រូវ​ធ្វើ​លំហាត់​ភ្ញោច​ចលនា​ពោះវៀន និង​លំហាត់​ពង្រីក​រន្ធ​បាត​បន្ត (réhabilitation avec la dilatation anale par bouginage)។

មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ បាន​ធ្វើការ​គោរព​អរគុណ​ដល់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ។

ជាមួយ​នោះ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ក៏បាន​អរគុណ​មន្ទីរពេទ្យ​គន្ធបុប្ផា មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​មូលនិធិ​គន្ធបុប្ផា​ស្វីស ព្រមទាំង​ក្រសួងសុខាភិបាល ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម