Connect with us

ព័ត៌មានជាតិ

ប្រធានសមាគម៖ បង្កងចិញ្ចឹមតាកែវពិត មិនមានលក់តម្លៃ ២ម៉ឺនរៀល/មួយគីឡូទេ

បានផុស

នៅ

លោក ស៉ាប់ សារុន ប្រធាន​សមាគម អ្នក​ចិញ្ចឹម​បង្កង​ខេត្ត​តាកែវ បាន​អះអាង​ប្រាប់​ «កម្ពុជា​ថ្មី​» ថា បង្កង​ចិញ្ចឹម​ទឹក​សាប​ខេត្ត​តាកែវ​ពិត​ប្រាកដ គឺ​មិន​មាន​លក់​ឡើយ​ក្នុង​តម្លៃទាបចន្លោះពី ២​ម៉ឺន​រៀល ទៅ ៤ម៉ឹនរៀលទេ ​ក្នុង​មួយ​គីឡូ​ក្រាម ព្រោះ​​ជា​បង្កង​ចិញ្ចឹម​តាម​បែប​ធម្មជាតិ និង​តាម​ស្តង់ដារ​ច្បាស់​លាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៉ាប់ សារុន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​បង្កង​នាំ​ចូល​ពី​ខាង​ក្រោម​ហើយ​បន្លំ​ថា​ជា​បង្កង​របស់​ខេត្ត​តាកែវ កំពុង​វាយ​លុក​ទីផ្សារយ៉ាង​ខ្លាំង​ ដោយ​សារ​ឈ្មួយ​ធ្វើ​ការ​នាំ​ចូល​ហើយ​លក់​ក្នុង​តម្លៃ​ថោក​ជាង​ តែ​បំប៉ោង​ថា​ជា​បង្កង​នៅ​ក្នុង​ខេត្ត​។ ជាក់ស្ដែង សព្វថ្ងៃ​នេះបង្កង​ចិញ្ចឹម​ទឹក​សាប​នៅ​ក្នុង​ខេត្ត​ផ្ទាល់ មាន​លក់​ត្រឹម​លក្ខណៈ​តាម​ទីផ្សារ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ មិន​ទាន់​ឈាន​ចូល​ដល់​បុក​ទីផ្សារ​ខាងក្រៅ​ សម្រាប់​ប្រជាពលរដ្ឋ​បរិភោគឡើយ។ ម្យ៉ាង​វិញ​ទៀត ទីផ្សារ​បង្កង​ ក៏​នៅ​មាន​កម្រិត ​មិន​ទាន់​ទទួល​បាន​ទី​ផ្សារ​ទូលំទូលាយ​នោះ​ទេ គឺ​មាន​លក្ខណៈ​តូច​ចង្អែត​នៅ​ឡើយ។

លោក ក៏​បាន​សង្កត់​ឆ្ងន់​ថា «​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដែល​បាន​ទិញ​បង្កង​នាំ​ចូល​ពី​ក្រោម​ គឺ​អាច​ច្រឡំ​គ្នា​ជា​មួយ​បង្កង​ខេត្ត​ ព្រោះ​តែ​វា​មាន​ទំហំ រូប​រាង​ស្ទើរ​ដូច​គ្នា​ទាំង​ស្រុង​។ ប៉ុន្តែ ការ​ពិត​ទៅ បង្កង​នាំ​ចូល​ ភាគច្រើន​ឈ្មួយ​នាំ​យក​មក​លក់​តែ​​ជា​ប្រភេទ​បង្កង លេខ ២ លេខ ៣ ដែល​មាន​​តម្លៃ​ចន្លោះ​ពី ៤ម៉ឺន ទៅ ៥ម៉ឺន ប៉ុណ្ណោះ ក្នុង​មួយ​គីឡូ​ក្រាម។ ដោយ​ឡែក​បង្កង​តាកែវ​ពិត​ គឺ​មិន​មាន​តម្លៃ​ថោក​បែប​នេះ​ទេ តម្លៃ​ ១​ គីឡូ​ ២០​ដុល្លារ​ ឯណោះ​»។​

ជាក់ស្ដែង ដោយ​សារ​តែ​បង្កង​នាំ​ចូល​តម្លៃ​ថោក ហើយ​ពលរដ្ឋ​មិន​បាន​ស្គាល់​ច្បាស់​ ជា​ហេតុ​នាំឲ្យពួកគេនាំ​គ្នា​សម្រុក​ទិញ​បង្កង​នាំ​ចូល​ ដែល​ធ្វើ​ឲ្យ​បង្កង​នាំ​ចូល អាច​វាយ​លុក​ទីផ្សារ​ខ្លាំង​ទៅៗ។ ​

លើស​ពី​​នេះ​ទៀត ប្រធាន​សមាគម​រូប​នេះ ចង្អុល​បង្ហាញ​ថា «បង្កង​តាកែវ គ្មាន​ទេ ១គីឡូ តម្លៃ ២ម៉ឺន​រៀល គឺ​មាន​តែ​បង្កង​នាំ​ចូល​ពី​ខាង​ក្រោម​ប៉ុណ្ណោះ ហើយ​បើ​ទោះ​បី​ជា​បង្កង​តាកែវ ​​លក់​ចេញ ក្នុង​តម្លៃ​ ១គីឡូ ២ម៉ឺនរៀន ក៏​មិន​ចំណេញ​ដែរ ព្រោះ ជា​បង្កង​ចិញ្ចឹម​តាម​បែប​ធម្មតជាតិ ត្រូវ​ការ​ផ្តល់​ចំណី​អាហារ​ឲ្យ​វា​ប្រចាំ ហើយ​បង្កង​នាំ​ចូល និង​បង្កង​ក្នុង​​ខេត្ត​ពិត​ប្រាកដ គឺ​ខុស​គ្នា​ដាច់ បង្កង​នាំ​ចូល​មាន​សាច់​ផុយ ហើយ​បង្កង​ខេត្ត​មាន​សាច់​ស្វិត ល្អ និង​រសជាតិ​ផ្អែម ឆ្ងាញ់»។

បើតាមប្រធានសមាគម​​កំពុងទំនាក់ទំនង​មក​កាន់​ទីផ្សារ​ធំៗ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​នាំ​ចេញ​បង្កង​ខេត្ត​តាកែវ​ពិត​ប្រាកដ ដែល​ជា​បង្កង​ធម្មជាតិ​ដល់​ពល​រដ្ឋ​បរិភោគ​។ ប៉ុន្តែ​មុន​ធ្វើ​ការនាំចេញ ​លោក​ក៏​ត្រូវ​សិក្សា​ពី​ផល​បង្កង​នៅ​តាម​កសិដ្ឋាន​នានា​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន អំពី​ដំណើរ​លូតលាស់ ហើយ​លុះ​ត្រា​តែ​បង្កង​មាន​លក្ខណៈ​ធំ​ធាត់និង​អាច​វិល​ជុំ ផ្គត់ផ្គង់​ទីផ្សារ ចន្លោះ​ពី ២-៣ រយ​គីឡូ ទើប​លោក​អាច​សន្យា និង​និយាយ​កុងត្រា​នាំ​ចេញ​បាន​។

លោក ស៉ាប់​ សារុន បញ្ជាក់បន្ថែមថា ខេត្ត​តាកែវ មាន​កសិដ្ឋាន​​ចិញ្ចឹម​បង្កង​សរុប​ប្រមាណ​ជិត ១០ កសិដ្ឋាន សរុប​ទាំង​តូច ​ទាំង​ធំ។ បច្ចុប្បន្ននេះបើបូកស្ថិតិបញ្ចូលគ្នានៃការទម្លាក់កូនបង្កងនៅតាមកសិដ្ឋាន​នានា អាចឈានចូលដល់ចន្លោះពី ៣ ទៅដល់ ៤ លាន កូនបង្កង ប្រសិនជាបូកចេញជាសាច់បង្កងធំវិញ​គឺអាចឈានចូលដល់ ២០០ តោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទីutes មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

Sokha Hotels

ព័ត៌មានពេញនិយម