ព័ត៌មានជាតិ
សម្តេចតេជោ ប្រកាសថ្ងៃដឹកមកដល់នៃវ៉ាក់សាំងការពារកូវីដ១៩
វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិន នឹងមកដល់កម្ពុជានៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈបណ្តាញសង្គម Telegramមុននេះ។
សម្តេចតេជោបានមានប្រសាសន៍ថា ដោយទទួលព័ត៌មានពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលវ៉ាក់សាំងការពារជំងឺកូវីដ១៩ នឹងមកដល់ថ្ងៃអាទិត្យទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ហើយដូចការប្រកាសកន្លងមកពេលវ៉ាក់សាំងមកដល់សម្តេចនឹងទៅទទួលដល់ប្រលានយន្តហោះអន្តរជាតិភ្នំុពេញ។ដូច្នេះផ្នែកពាក់ព័ន្ធត្រូវរៀបចំកម្មវិធីទទួលវ៉ាក់សាំងនៅប្រលានយន្តហោះ។
លោក វ៉ាង ធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រាប់នៅក្នុងជំនួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលារាជធានីភ្នំពេញបានឱ្យដឹងថា វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ៦០ ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នាចុងសប្តាហ៍នេះ។
រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម (Sinopharm) ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក