Connect with us

ព័ត៌មានជាតិ

ខ្លោងទ្វារតាកាវ ​ឆក់យកបេះដូងភ្ញៀវទេសចរ មាន​ពន្លឺ​ចាំង​ពី​លិច​រំលេច​ចេញ​ទៅ​ជា​​ពណ៌​មាស

បានផុស

នៅ

ខ្លោង​ទ្វារ​តាកាវ កំពុង​បញ្ចេញ​សម្រស់​យ៉ាង​ស្រស់​ស្អាតឆក់​យក​បេះដូង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​​ទៅ​ទស្សនា និង​ផ្ដិត​រូប​ទុក​ជា​អនុស្សាវរីយ​បន្ទាប់​ពី​ក្រុម​អ្នក​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរាធ្វើ​ការ​ជួសជុល​រួច​ផុត​ពី​ភាព​ទ្រុឌ​ទ្រោម​រួច​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាកាវគឺ​ជា​ឈ្មោះ​ខ្លោង​ទ្វារ​មួយ​ស្ថិត​នៅ​ទិស​ខាង​លិច​របស់​ក្រុង​អង្គរធំ ក្នុង​ចំណោម​ខ្លោងទ្វារ​ចំនួន ៤ ផ្សេងទៀត ដែល​កំពុង​ទាក់ទាញ​ឲ្យ​ភ្ញៀវ​ទេសចរ​​ជា​​ច្រើន​ទៅ​ទស្សនា និង​ថត​យក​រូប​អនុស្សាវរីយ៍​ស្ទើរ​តែ​ជា​រៀង​រាល់ថ្ងៃ។

អនុប្រធាន​ភ្នាក់ងារ​ទេសចរណ៍​ដែល​ប្រចាំ​​ការ​នៅ​ខ្លោងទ្វារ​តាកាវ លោក លៀស គឹម​លេខ មាន​ប្រសាសន៍​ថា ជា​រៀងរាល់​ថ្ងៃ ភ្ញៀវ​ទេសចរ​តែង​ទៅ​ទស្សនា​ខ្លោង​ទ្វារ​​នេះ ហើយ​ដក់​ចិត្ត​ជា​មួយ​និង​ការ​ថត​រូប​មិន​ចេះ​ណាយ ដោយ​សារ​តែ​ខ្លោងទ្វារ​តាកាវ​មាន​កំពូល​ព្រហ្មមុខ ៤ ញញឹម​ស្វាគមន៍ ដោយ​មាន​កសិន្ធុទឹកព័ទ្ធ​ជុំវិញ មាន​ដើម​ឈើ​តូច​ ធំ ដុះ​ផ្តុំ​គ្នា​បង្កើត​ជា​ទេសភាព​ដ៏​ទាក់​​ទាញ​យ៉ាង​ល្អឯក។ មិន​តែ​ប៉ុណ្ណោះ ខ្លោង​ទ្វារ​តាកាវក៏​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​ទៀត គឺ​នៅ​ពេល​ព្រះអាទិត្យ​រៀប​លិច មាន​ពន្លឺ​ចាំង​ពី​លិច រំលេច​ចេញ​ទៅ​ជា​​ពណ៌​មាស​ក្រាល​គ្រប​លើ​កំពូល​សំណង់​បុរាណ​មួយ​នេះ ដែល​បង្កើត​ទៅ​ជា​សម្រស់​ដ៏​ស្រស់​ស្អាត​សម្រាប់​ទេសចរ​ឲ្យ​មក​ទស្សនា​ផង​ដែរ។

ដោយ​សារ​តែ​ខ្លោងទ្វារ​តាកាវ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ដូច​នេះភ្នាក់​ងារ​ទេសចរណ៍​ដែល​ប្រចាំ​ការ​នៅ​​ទី​​នេះ តែង​តែ​ជួយ​សម្របសម្រួល​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដោយ​រៀប​ចំ​ដាក់​ស្លាក​សញ្ញា​ឲ្យ​ដឹង​ពី​​កន្លែង​ទស្សនា និង​កន្លែង​គ្រោះ​ថ្នាក់​ជា​ដើម។ ជាមួយគ្នានេះ​ក៏​​សំណូម​ពរ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ កុំ​ឡើង​ជាន់​លើ​ដំបូល​នៃ​ស្លាប​របស់​តួ​ខ្លោង​ទ្វារ គោរព​តាម​ស្លាក​សញ្ញា និង​ក្រម​ប្រតិបត្តិ​អង្គរ ចៀស​វាង​មាន​បញ្ហា​ប៉ះពាល់​ដល់​ប្រាសាទនិង​គ្រោះថ្នាក់​ដោយ​យថាហេតុ​​ផ្សេង​ៗ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១៥ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម