សន្តិសុខសង្គម
ស្នងការរាជធានី តែងតាំងលោក សំ វិច្ឆិកា ជានាយការិយាល័យផ្សព្វផ្សាយអប់រំ និងជាអ្នកនាំពាក្យ
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសតែងតាំងលោកវរសេនីយ៍ឯក សំ វិច្ឆិកា អត្តលេខ ៦០២៦៥ ជានាយការិយាល័យផ្សព្វផ្សាយអប់រំ និងជាអ្នកនាំពាក្យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសចេញនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ដែលក្រុមការងារយើងទើបទទួលបាន។
យោងតាមសេចក្ដីប្រកាស ភារកិច្ចរបស់អ្នកនាំពាក្យ ត្រូវប្រមូលរាល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ លើកឡើងពាក់ព័ន្ធបាតុភាពអសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតបដោយប្រសិទ្ធភាព ទាន់ពេលវេលា មានវិជ្ជាជីវៈ និងសុជីវធម៌ ។ សហការសម្របសម្រួលជាមួយគ្រប់ផែនការងារជំនាញទាំង១៣ ការិយាល័យជំនាញពាក់ព័ន្ធ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីប្រមូលផ្ដុំព័ត៌មានបានគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋានក្នុងការបកស្រាយ ជូនសាធារណៈជន ។
រាល់ព័ត៌មាន មុនបកស្រាយបំភ្លឺក្នុងផេកផ្លូវការ និងគេហទំព័ររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវសុំគោលការណ៍ណែនាំពី អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ មានភារកិច្ចទទួលបន្ទុកអនុវត្តការងារមួយចំនួនទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន៕
អត្ថបទ៖ សុខុម
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ