ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ៖ ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន បំផុសការផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរ មើលមិនឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយបរទេស ផ្សាយជាភាសាខ្មែរមួយចំនួន បានបំផុសការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋខ្មែរ មើលមិនឃើញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងជួយដល់ប្រជាពលរដ្ឋ។
ការលើកឡើងនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១៨,០៩៩នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣នេះ។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «ព្រឹកមិញ ខ្ញុំចេញមក គេដាក់អីណារដ្ឋាភិបាលថៃ ចេញនេះជួយពលករ ជួយកម្មករ ជួយអីគេ មិនមែនវិទ្យុហ្នឹងចង់សរសេររដ្ឋាភិបាលថៃ តែចង់បន្ទោសឲ្យប្រជាពលរដ្ឋមិនឃើញនូវអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋ មិនខុសពីម៉ែស្រីពៅ ដែលខំប្រឹងចង់ងាប់ គេខំប្រឹងទៅនិយាយប្រាប់ស្រីពៅថា ត្រូវតែមើលអ្នកជិតខាង ផ្តោតអាហ្នឹងទៅ ម៉ែខ្លួនឯងអត់ស្រលាញ់កូនទេ នេះគឺអ្វីដែលគេខិតខំព្យាយាមប៉ុន្មានអាទិត្យនេះ ហើយនៅបន្តទៀតថា រដ្ឋាភិបាលមិនដែលយកចិត្តទុកដាក់លើកូនចៅទេ»៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ