ព័ត៌មានអន្ដរជាតិ
ប៉ូលិសប៉ាគីស្ថាន ចាប់បានអ្នកជួញដូរក្រលៀនមនុស្សជាង ៣០០ នាក់
ប៉ូលិសប៉ាគីស្ថានចាប់បានអ្នកជួញដូរក្រលៀន ៨ នាក់ ដែលធ្លាប់យកក្រលៀនរបស់មនុស្សជាង ៣០០ នាក់មកហើយ ។
មេរបស់ពួកគេមានឈ្មោះថា Fawad Mukhtar ដែលតែងតែលក់ក្រលៀនឲ្យអតិថិជនភាគច្រើនដែលជាអ្នកមាន ។ មែនទែនទៅ Fawad ធ្លាប់ត្រូវប៉ូលិសចាប់ខ្លួន ៥ ដងហើយ ប៉ុន្តែគាត់អាចធានាឲ្យនៅក្រៅឃុំរហូត ។
អាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ដោយសារការវះយកគ្រឿងក្នុង ។
ក្រុមសង្គមងងឹតខាងលើតែងតែធ្វើប្រតិបត្តិការនៅទូទាំងខេត្ត Punjab ភាគខាងកើត ក៏ដូចជាតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថានផងដែរ ។
ពួកគេចូលចិត្តលួងលោមអ្នកជំងឺឲ្យចេញពីមន្ទីរពេទ្យមកដើម្បីវះកាត់យកគ្រឿងក្នុងនៅកន្លែងឯកជន ខណៈក្រលៀនមួយអាចលក់បានដល់ទៅ ១២០ ០០០ ដុល្លារឯណោះ ។
តាមពិត ការលក់ដូរគ្រឿងក្នុងមនុស្សត្រូវបានហាមឃាត់នៅប្រទេសប៉ាគីស្ថានតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ។ សម្រាប់អ្នកបំពានច្បាប់នឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ១០ ឆ្នាំ និងការផាកពិន័យជាទឹកប្រាក់មួយចំនួនធំ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ឃាត់ខ្លួនមនុស្ស ២ នាក់ ពាក់ព័ន្ធការជួញដូរក្រលៀននៅ ទីក្រុងហាណូយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ