Connect with us

ជីវិតកម្សាន្ដ

សុខ រ៉ាស៊ី សរសើរសមត្ថភាព ពេជ្រ សោភា ដុសខាត់សំឡេង លឹម សេរីហាន់នីកា ដណ្តើមបានពាន

បានផុស

នៅ

ពិធី​ករ​ពូកែ​វោហាស័ព្ទ​មិន​ចេះ​រីង​ស្ងួត​ លោក សុខ រ៉ាស៊ី បាន​ទម្លាយ​ការ​​សរសើរ​កំពូល​តារា​ចម្រៀង​អ្នក​នាង ពេជ្រ សោភា ដែល​មាន​សមត្ថភាព​ខ្លាំង​មិន ធម្មតា​អាច​ដុសខាត់​សម្លេង​របស់​បេក្ខភាព​ដែល​ជាប់​ជ័យ​លាភី លឹម សេរីហាន់នីកា ដណ្ដើម​ពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា លឹម សេរីហាន់នីកា គឺ​ជា​កូន​​ក្រុម​របស់ Coach ពេជ្រ សោភា បាន​ឈ្នះ​ពាន The Voice Cambodia រដូវកាលទី៣ ដោយ​យក​ឈ្នះ​បេក្ខភាព ៣ រូប​ផ្សេង ទៀត​គឺ គឹម សុវណ្ណ កូន​ក្រុម ឱក សុគន្ធកញ្ញា, សាល បាទី កូន​ក្រុម ឆន សុវណ្ណារាជ និង​សួន សុវណ្ណចន្នី កូន​ក្រុម​របស់ ណុប បាយ៉ារិទ្ធ ក្នុង​​វគ្គ​ផ្ដាច់​ព្រ័ត្ រ​ហើយ​កាល​ពី​​យប់​ថ្ងៃ​ទី​០១ ខែ​តុលា​ ឆ្នាំ​២០២៣។

លោក សុខ រ៉ាស៊ី បាន​លើក​ពី​សមត្ថភាព​អ្នក​នាង ពេ ជ្រ សោភា បែប​នេះ​ថា «មួយ​កៅ​អី​ដ៏​មាន​ន័យ​សុំទោស ពេជ្រ សោភា ដែល​​បង​មើល​ស្រាល សមត្ថភាព នារី​វ័យ​ក្មេង​ម្នាក់​នេះ ពី​ដំបូង​បង​គិត​ថា​សមត្ថភាព​បេក្ខនារី វ័យក្មេង​នេះ​ខ្លាំង​មិន​​ទាន់​ជា​ដៃ​គូរ​ប្រកួត​ជា​មួយ បេក្ខជន​ខ្លាំង​ៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​កម្មវិធី THE VOICE CAMBODIA កុំ​តែ​បាន​បទ​៖ ក្តាម​ស្រែ រ៉េប ទើប​បាន​មក​ដល់​វគ្គ​នេះ»។

លោក សុខ រ៉ាស៊ី បាន​និយាយ​ទៀត​ថា «​តែ​ការ​បង្វឹក​របស់​ពេជ្រ សោភា តែ​មួយ​មុខ​គត់​ដែល​ធ្វើ​ឲ្យ​គាត់​ខ្លាំង នឹក​ស្មាន​មិន​ដល់ យ៉ាង​​ឆាប់​រហ័ស ជា​ពិសេស​ការ៉េប​ពីក្មេង​ស្រី​​ម្នាក់​ដែល​ច្រៀង​តែ​បទ​បែប​ស្រគត់ស្រគំ​ទៅ​ជា​ច្រៀង​បទ​សប្បាយ​ បទរ៉េប នាំ​គេ​សប្បាយ​ពេញ​ឆាក​បាន»។

ចំណែក​តារា​ចម្រៀង​អ្នក​នាង ពេជ្រ សោភា បាន​បង្ហាញ​អារម្មណ៍​រំភើប និង​ត្រេកអរ​ខ្លាំង​រហូត​ស្រក់​ទឹកភ្នែក បន្ទាប់​ពី​កូន​ក្រុម​របស់​ខ្លួន​ទទួល​បាន​ជ័យជំនះ ក្នុង​ការ​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព លោក។ ជ័យ​ជំនះ​របស់ លឹម សេរីហាន់នីកា ត្រូវ​បាន សោភា បញ្ជាក់​ថា​ ដោយ​សារ​​សមត្ថភាព​ ទើប​នាំ​ឲ្យ​ទទួល​បាន​ជោគជ័យ៕

អត្ថបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

រកឃើញមនុស្សស្លាប់កើនដល់ ៥៣នាក់ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅ ទីបេ 

ព័ត៌មានជាតិ៤៣ នាទីutes មុន

ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋ ក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា

នយោបាយ១ ម៉ោង មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ២ ម៉ោង មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម