ព័ត៌មានអន្ដរជាតិ
ប៉ូលិសឥណ្ឌា ចូលឆែកឆេរផ្ទះអ្នកកាសែត ថែមរឹបអូសយកទូរស័ព្ទដៃនិង Laptop
ប៉ូលិសក្នុងប្រទេសឥណ្ឌា បានឆ្មក់ចូលផ្ទះរបស់អ្នកកាសែត និងអ្នកនិពន្ធល្បីៗមួយចំនួន ពាក់ព័ន្ធការផ្តល់មូលនិធិរបស់គេហទំព័រព័ត៌មាន NewsClick។

ការឆែកឆេរ បានធ្វើឡើងនៅថ្ងៃអង្គារក្នុងរដ្ឋធានីដែលី ហើយអ្នកដែលឆ្មក់ចូល ថែមទាំងរឹបអូសយកទូរស័ព្ទដៃនិង Laptop ទៀតផង។
តាមសេចក្តីរាយការណ៍, ក្រុមមន្ត្រី កំពុងស៊ើបអង្កេតលើការចោទប្រកាន់ថា គេហទំព័រ NewsClick ទទួលបានមូលនិធិខុសច្បាប់ពីប្រទេសចិន ប៉ុន្តែត្រូវបានបដិសេធ ខណៈក្រុមអ្នករិះគន់និយាយថា ទង្វើនេះ គឺជាការវាយប្រហារដោយចេតនាលើសេរីភាពសារព័ត៌មាន។
ក្នុងចំណោមផ្ទះរបស់អ្នក ដែលត្រូវបានគេចូលឆែកឆេរ ក៏រួមមានទាំងផ្ទះរបស់ការីនិពន្ធគេហទំព័រ NewsClick ឈ្មោះ Prabir Purkayastha ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ ប៉ូលិសមិនទាន់ធ្វើអត្ថាធិប្បាយ លើការវាយឆ្មក់នេះនៅឡើយទេ។
លើសពីនេះ ទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍ថា ការឆែកឆេរ ក៏កំពុងធ្វើឡើងនៅឯការិយាល័យរបស់គេហទំព័រនេះ នៅក្នុងទីក្រុងដែលីផងដែរ។
អង្គការអ្នកកាសែតគ្មានព្រំដែន ដែលជាក្រុមតស៊ូមតិសម្រាប់អ្នកកាសែត បានដាក់ប្រទេសឥណ្ឌានៅចំណាត់ថ្នាក់ទី១៦១ ក្នុងចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់ខ្លួននៅឆ្នាំនេះ។ ក្រុមនេះនិយាយថា ស្ថានភាពអ្នកកាសែតនៅឥណ្ឌាកាន់តែយ៉ាប់យ៉ឺនទៅៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មីយ៉ាន់ម៉ា កាត់ទោសអ្នកកាសែតម្នាក់ ដាក់ពន្ធនាគារ ២០ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ