Connect with us

កីឡា

សង្វៀនធំ K-1 ចាប់អារម្មណ៍កីឡាករខ្មែរ ក្រោយកីឡាករជប៉ុន២រូបប្រកួតនៅខ្មែរ

បានផុស

នៅ

កីឡាករ​ប្រដាល់​ជប៉ុន​លំដាប់​ជួរ​មុខ និង​ស្ថាប័ន​រៀបចំ​ការ​ប្រកួត​ប្រដាល់​ឃីកបុក​ស៊ីង​លំដាប់​ពិភព​លោក K-1 បាន​ចាប់​អារម្មណ៍​​កីឡាករ​គុន​ខ្មែរ​ បន្ទាប់​ពី​កីឡាករ​ជប៉ុន២​រូប​បាន​​មក​ប្រកួត​ចាញ់​កីឡាករ​កម្ពុជា​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​។

កីឡាករ​ជប៉ុន Kamemoto Yusho
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាករ​ជប៉ុន Kamemoto Yusho ត្រូវ​បាន​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ឈុត សេរីវ៉ាន់ថង ផ្តួល​ឲ្យ​សន្លប់​​តាម​រយៈ​ការ​វាយ​កែង​​​ជា​ច្រើន​បណ្តាល​ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​​ក្នុង​ទឹក​ទី​១​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៣។

នៅ​រាត្រី​​​នោះ​ដែរ​ ដៃ​ភ្លើង​​ជើង​រន្ទះ រឿង សោភ័ណ្ឌ បាន​យក​ឈ្នះ​លើ​កីឡាករ​ជប៉ុន Hiroyuki Ihara ដោយ​ពិន្ទុ​ដាច់​តែ​ម្តង​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ IPCC អន្តរទ្វីប។

ការ​ប្រកួត​របស់​កីឡាករ​ជប៉ុន​ទាំង​ពីរ​ត្រូវ​បាន​ផេក​ផ្លូវ​ការ​របស់​ស្ថាប័ន​ប្រដាល់ K-1 យក​ទៅ​បង្ហោះ​ដោយ​បាន​រៀបចំ​ការ​ប្រកួត​នៅ​លើ​ទឹក​ដី​កម្ពុជា។ ​នា​រាត្រី​នោះ កីឡាករ​ជប៉ុន​​ជា​ជើង​ខ្លាំង​ Yoza Yuki ​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ K-1 ​បាន​ចូល​មើល​​ការ​ប្រកួត​​តាម​​បណ្តាញ​ទំនាក់​ទំនង​សង្គម។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​កីឡាករ​ជប៉ុន​រូប​នេះ​ទំនង​ជា​បើក​ភ្លើង​ខៀវ​ឲ្យ ឈុត សេរីវ៉ាន់ថង ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក K-1 ​ពី​រូប​គេ។

ក្រោយ​ចប់​ការ​ប្រកួត កីឡាករ​ជប៉ុន Kamemoto បាន​​និយាយ​ថា ៖«ការ​ប្រកួត​ដោយ​ប្រើកែង​មិន​មែន​ជា​​ការ​ងាយ​ស្រួល​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ ខ្ញុំ​សម្រេច​ចូល​រួម​​ប្រកួត​ក្នុង​​កម្មវិធីនេះ​ ដូច្នេះ​​បរាជ័យ​នេះ​​គឺ​ដោយសារ​សមត្ថភាព​របស់​ខ្ញុំ​ មិន​មែន​មក​ពី​ច្បាប់​ ឬ​បរិយាកាស​នៃ​ការ​ប្រកួតទេ»។

កីឡាករ​ Kamemoto និង​ Ihara សុទ្ធ​តែ​បាន​អរគុណ​ដល់​អ្នក​គាំទ្រ​កម្ពុជា និង​​អ្នក​រៀបចំ​ការ​ប្រកួត​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​អ្នក​ទាំង​ពីរ​បាន​មក​ប្រកួត​ជា​លើក​ដំបូង​នៅ​ទឹក​ដី​ខ្មែរ ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​កុះករ។

ការ​នាំយក​កីឡាករ​ជប៉ុន​មក​ប្រកួត​នៅ​ទឹក​ដី​កម្ពុជា​ជា​សញ្ញា​ល្អ​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា កីឡាករ​កម្ពុជា​មាន​គុណភាព និង​សមត្ថភាព​ខ្ពស់​ដែល​អាច​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​បាន ហើយ​ជា​ផល​ចំណេញ​សម្រាប់​គុន​ខ្មែរ​សម្រាប់​ការ​ផ្សេព្វផ្សាយ​លើ​ឆាក​អន្តរជាតិ។ តាម​ប្រវត្តិ មិន​ធ្លាប់​មាន​កីឡាករ​កម្ពុជា​បាន​ចូល​រួម​ប្រកួត​នៅ​សង្វៀន​ធំ​ K-1 ​ទេ​ដែល​ភាគ​ច្រើន​រៀបចំ​ការ​ប្រកួត​នៅ​ជប៉ុន និង​ចិន។

កីឡាករ Kamemoto មាន​កណ្តាប់​ដៃ​​ និង​ទាត់​ល្អ ប៉ុន្តែ​រូប​គេមិន​ចេះ​ប្រើ​កែង​ទេ ដូច្នេះ​ហើយ​ទើប​បាន​ជា ឈុត សេរីវ៉ាន់ថង ផ្តោត​លើ​ការ​ប្រើ​កែង​រហូត​ផ្តួល​ឲ្យ​សន្លប់​យ៉ាង​ឆាប់​រហ័ស។

កីឡាករ​ជប៉ុន​ដែល​ជា​ជើង​ខ្លាំង​ Yoza Yuki

Yoza Yuki ដែល​ជា​កីឡាករ​​ឃីកបុកស៊ីង​​បាន​ចាប់ផ្តើម​អាជីព​ពី​ឆ្នាំ​២០១៩​រហូត​បច្ចុប្បន្ន​​ធ្លាប់ប្រកួត​បាន​១៨ដង ក្នុង​នោះ​ឈ្នះ​១៦​ដង និង​ចាញ់​២​ដង។ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់ K-1 ពិភព​លោក​ទម្ងន់​៦២.៥​គីឡូក្រាម​កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣ បន្ទាប់​ពីឈ្នះ​ពិន្ទុ​កីឡាករ Taio Asahisa៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម