ព័ត៌មានជាតិ
០៩ ខែ ឆ្នាំនេះ ខណ្ឌរដ្ឋបាលជលផលកណ្ដាល បង្ក្រាបបទល្មើសនេសាទខុសច្បាប់បាន ៩៩ ករណី
រយៈពេល ០៩ ខែ នៃឆ្នាំ ២០២៣ នេះ ខណ្ឌរដ្ឋបាលជលផលកណ្ដាល បានធ្វើការសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល បង្ក្រាបបទល្មើសនេសាទខុសច្បាប់បានចំនួន ៩៩ ករណី។
កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៣ នេះ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល សហការជាមួយលោក ថោ ឡូ នាយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ និងកងកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮ ដឹកនាំដោយ លោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឮ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ត្រង់ចំណុចឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។
កិច្ចប្រតិបត្តិការនេះ កម្លាំងចម្រុះ បានរុះរើសាយកបទល្មើសនេសាទ ១ ករណី ក្នុងនោះរួមមាន ៖ លូស្បៃមុងចំនួន ១៥០ មាត់ របាំងស្បៃមុង ១០១៦៨ ម៉ែត្រ បង្គោល ៧២០ ដើម ដើម្បីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនេះនៅនឹងកន្លែងកើតហេតុ និងលែងកូនត្រី ១៥០ គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ។
លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានឲ្យដឹងថា នេះគឺជាការចុះបង្ក្រាបលើកទី ២ ហើយ ដែលខណ្ឌរដ្ឋបាលជលផលកណ្ដាល សហការជាមួយអាជ្ញាធរស្រុកពញាឮ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ខណ្ឌរដ្ឋបាលជលផលកណ្តាល រួមសហការគ្នាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការបង្ក្រាបរាល់បទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ឲ្យមានប្រសិទ្ធភាពខ្ពស់ បើទោះជាបើកនៅរដូវនេសាទក្ដី ក៏ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ហាមឃាត់នេសាទ ចំណុចភូមិសាស្ត្រខេត្តកណ្ដាលឡើយ។
លោកនាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានបន្តថា «ក្នុងរយៈពេល ០៩ ខែ ក្នុងឆ្នាំ ២០២៣ នេះ ខណ្ឌរដ្ឋបាលជលផលកណ្ដាល បានធ្វើការសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល បានបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន ៩៩ ករណី ផងដែរ»។
ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពនេសាទខុសច្បាប់ទាំងអស់ ដែលកើតមានក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅពេលមានការបង្ក្រាបបទល្មើសទាំងនោះ នឹងត្រូវអនុវត្តទៅតាមច្បាប់ដោយគ្មានការយោគយល់ឡើយ។ ទន្ទឹមនោះ ខណ្ឌរដ្ឋបាលជលផលកណ្ដាល នឹងចុះធ្វើការបង្ក្រាបដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីឲ្យខេត្តកណ្ដាលគ្មានបទល្មើសនេសាទខុសច្បាប់ឡើយ។
លោកក៏បានស្នើអាជ្ញាធរឃុំ-ភូមិ ពិសេសប្រជាពលរដ្ឋ សូមធ្វើការសហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្ដាល ដោយរាយការណ៍បទល្មើសនេសាទទាំងអស់ដែលកើតមានឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីឲ្យខណ្ឌរដ្ឋបាលជលផល ក៏ដូចជាអាជ្ញាធរស្រុក ធ្វើការចុះបង្ក្រាបឲ្យបានទាន់ពេលវេលា សំដៅធានានូវធនធានជលផលស្តុកក្នុងបឹងទន្លេធម្មជាតិឲ្យបានល្អ ជាផលប្រយោជន៍ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ