ព័ត៌មានអន្ដរជាតិ
បែកធ្លាយឯកសាររសើប បង្ហាញថា អាមេរិក បារម្ភកាន់តែខ្លាំង ចំពោះ អំពើពុករលួយនៅ អ៊ុយក្រែន
ឯកសារយុទ្ធសាស្ត្រសម្ងាត់របស់សហរដ្ឋអាមេរិក ដែលបែកធ្លាយ បានបង្ហាញថា រដ្ឋបាលលោក ចូ បៃដិន កាន់តែមានក្តីព្រួយបារម្ភខ្លាំងហើយ ចំពោះអំពើពុករលួយនៅប្រទេសអ៊ុយក្រែន។

ឯកសារដ៏រសើបដែលត្រូវបានគេជឿថា ជាផែនការរយៈពេលវែងរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន គឺបង្ហាញពីវិធានការផ្សេងៗ ដែលសហរដ្ឋអាមេរិកកំពុងធ្វើ ដើម្បីជួយទីក្រុងកៀវ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
អ្វីដែលជាក្តីភ័យខ្លាចទៀតនោះគឺថា ការរិះគន់កាន់តែខ្លាំងឡើងអំពីអំពើពុករលួយក្នុងជួររដ្ឋាភិបាលទីក្រុងកៀវ អាចនឹងនាំឲ្យសម្ព័ន្ធមិត្តលោកខាងលិច ដកការគាំទ្ររបស់ពួកគេសម្រាប់យុទ្ធការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមលុកលុយនៅអ៊ុយក្រែនផងដែរ ។

ទន្ទឹមនោះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Volodymyr Zelensky បានទទួលការគាំទ្រដ៏ធំពីសហរដ្ឋអាមេរិក ដោយមកទល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ចំនួន ៧៥ ពាន់លានដុល្លាររួចទៅហើយ ខណៈសមាជិកសភាមួយចំនួន បានបង្ហាញក្តីបារម្ភអំពីថាតើ សាច់ប្រាក់ទាំងនោះ ត្រូវបានចំណាយតាមរបៀបណាខ្លះ ។
ស្របពេលជាមួយគ្នានេះ តាមរយៈការមើលឃើញដោយគេហទំព័រ Politico បានឲ្យដឹងថា ឯកសារបែកធ្លាយដែលមានកម្រាស់ ២២ ទំព័រនេះ គឺបានសង្កត់ធ្ងន់អំពីរបៀបដែលទីក្រុងកៀវ គួរតែអនុវត្តកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយភ្លាមៗ។

ឯកសារសម្ងាត់នោះក៏សង្កត់ធ្ងន់ដែរថា “ការសង្ស័យអំពីអំពើពុករលួយកម្រិតខ្ពស់ អាចបំផ្លាញទំនុកចិត្តលើរដ្ឋាភិបាលក្នុងសម័យសង្គ្រាមរបស់អ៊ុយក្រែន ក្នុងចំណោមសាធារណៈជនអ៊ុយក្រែន និងមេដឹកនាំបរទេស”។
សូមបញ្ជាក់ថា លោក Zelensky បានធ្វើយុទ្ធនាការជាមួយការប្តេជ្ញា បោសសម្អាតអំពើពុករលួយនៅក្នុងប្រទេស ជាពិសេសគឺការអះអាងកសាងអ៊ុយក្រែនឡើងវិញ ។ ប៉ុន្តែទោះជាយ៉ាងណា អ៊ុយក្រែន មិនទាន់អាចមានលទ្ធភាពជំរុញកំណែទម្រង់ដល់សម័យក្រោយសង្គ្រាមនោះទេ ពោលប្រទេសនេះ ត្រូវតែព្យាយាមធ្វើយ៉ាងណាឲ្យឈ្នះសង្គ្រាមលើរុស្ស៊ីសិន ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?