Connect with us

ព័ត៌មានជាតិ

វាសនា​ទូកងដ៏​ល្បី​ប្រកួត​មិនដែលចាញ់ម្តង មិន​ដឹង​ឆ្នាំនេះអាច​ចុះឈ្មោះប្រកួតបាន​​ឬ​យ៉ាងណា?

បានផុស

នៅ

«នរិន្ទរង្សី ពិជ័យចិត្របុត្រ» ជាឈ្មោះរបស់ទូកង​ដ៏ល្បី​ប្រចាំវត្តឯករង្សីនៅក្នុងស្រុកឯកភ្នំ ដែល​រាល់ការ​ចូលរួម​ប្រកួត​ប្រណាំងមិនធ្លាប់ចាញ់ម្ដងណាឡើយ ពេលនេះកំពុងរងការខូចខាត​ដោយសារដើមឈើ១ដើមរលំ​សង្កត់ ខណះ​កាលពីថ្ងៃទី ២ ខែតុលាម្សិលមិញមានភ្លៀងធ្លាក់ ១ មេលាយឡំខ្យល់កន្ត្រាក់បង្កឲ្យឈើ​​មួយ​ដើមរលំសង្កត់​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះសង្ឃក្នុងវត្តមានសង្ឃដីកាថា ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោងជិត ១២ យប់ ខណះដែលមានភ្លៀងនិង​ខ្យល់ខ្លាំងបានរលំដើមពង្រសង្កត់ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» យ៉ាងតំណំ។

បើតាមព្រះសង្ឃអះអាង មិនទាន់ដឹងស្ថានភាពខូចខាតកម្រិតណាទេ ប្រហែលជាមិនអាចយកចូលទីលានប្រកួតបានទេ ពេលនេះកំពុងសង្គ្រោះបឋម។ ជាមួយគ្នានេះដែរ ក្រុមអ្នកអុំទូកដែលរងគ្រោះមួយនេះ​ក៏​មិនទាន់ហ៊ានសន្និដ្ឋានបានថា តើទូកប្រណាំងខ្នាតអន្តរជាតិដ៏ខ្លាំងក្លាមួយនេះ នឹងអាចចូលរួមប្រកួតក្នុងពិធីបុណ្យ អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ដែលប្រារព្វធ្វើនៅចុងខែតុលាខាងមុខនេះបានដែរឬយ៉ាងណានោះទេ។

ប្រភពដដែលបន្តថា ទូកងប្រចាំវត្តឯករង្សី ស្ថិតក្នុងស្រុកឯកភ្នំ មានច្រើនណាស់ដែលមានភាពល្បីៗ។ ដោយឡែកមាន​តែ​ទូកង ដែលរងគ្រោះខាងលើនេះប៉ុណ្ណ្ណោះដែលល្បីល្បាញនិងប្រណាំងមិនដែលចាញ់​តែងចូលរួមប្រកូតប្រជែងមិនដែលខកខាននៅក្នុងពីធីបុណ្យ អុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ដែលជាពិធីបុណ្យប្រពៃណីខ្មែរដ៏ធំបំផុត។ ទូកងដែលមានខ្នាតអន្តរជាតិមួយនេះមានប្រវែង ៣៤ ម៉ែត្រ និង មានចំណុះកីឡាករ ៧៥ នាក់៕

អត្ថបទ៖ សៅ សារិទ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍២២ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម