ព័ត៌មានជាតិ
ពលរដ្ឋជាង ៦០០ គ្រួសារ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅសៀមរាប
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជក់ថា ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តសៀមរាបមានលក្ខណៈធូរស្រាល គ្រាន់តែរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានប៉ុណ្ណោះ។
លោក ចាន់ យុត្ថា បានបន្ថែមទៀតថា ជំនន់ទឹកភ្លៀងខេត្តសៀមរាប គឺមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតចំពោះបងប្អូនប្រជាពលរដ្ឋនោះឡើយ។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា ហេដ្ឋារចនា មានដូចជា៖ ស្ពាន ផ្លូវថ្នល់ សាលារៀន នៅតាមជនបទខ្លះដែលមានចំនួន ៧ក្រុង ស្រុក ស្មើនឹង ២០ឃុំ សង្កាត់ មានប្រជាជនចំនួន ៦១០គ្រួសារ គឺត្រូវបានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរ ឬមន្ទីរដែលពាក់ព័ន្ធកំពុងតែដោះស្រាយបញ្ចៀសជំនន់ទឹកភ្លៀង កុំឱ្យមានបញ្ហាដែលកើតមានឡើងដោយយថាហេតុផ្សេងៗ ដល់ប្រជាពលរដ្ឋដែលរស់នៅទីជនបទ ខេត្តសៀមរាម។
លោក ចាន់ យុត្ថា បានបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនៅបណ្ដាស្រុកមួយចំនួន នៃខេត្តសៀមរាប គឺប្រើពេលវេលាមិនយូរប៉ុន្មាននោះទេ គឺអាចត្រឹមតែ ១ថ្ងៃ ទៅ ២ថ្ងៃ ប៉ុណ្ណោះ ស្ថានភាពទឹកជន់លិចនេះនឹងបានប្រសើរឡើងវិញ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣នេះ ក៏បានសម្រចផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន ដោយសារតែស្ថានភាពទឹកភ្លៀង ដែលអាចបង្កឱ្យមានជាជំនន់ទឹកភ្លៀង និងដើម្បីបញ្ចៀសកុំឱ្យខូតខាតដល់ហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ស្ពាន-ថ្នល់ និងកំណាត់ផ្លូវជាតិ ផ្សេងទៀត៕
អត្ថបទ៖ សួស សិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ