Connect with us

ព័ត៌មានជាតិ

លោកស សុខា កត់សម្គាល់ឃើញថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពេញការងារធំៗចំនួន២បានល្អ

បានផុស

នៅ

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្ត នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម លោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ពីការកត់សម្គាល់ផ្ទាល់ខ្លួនថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពេញការងារបានយ៉ាងល្អធំៗចំនួន២រួមមាន ការងារបណ្តុះបណ្តាលនិងអប់រំផ្សព្វផ្សាយ និង ការងារនីតិកម្មនិងជំនួយផ្នែកច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីពិធីបិទសន្និបាតនាថ្ងៃទី០៣ ខែតុលា  លោក ស សុខា ក៏បានជំរុញលើកទឹកចិត្តដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយរាល់លិខិតុបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដល់អាជ្ញាធរមានសមត្ថកិច្ចដែលកំពុងបំពេញតួនាទីជាអ្នកគ្រប់គ្រងទីកន្លែងឃាត់ខ្លួន និងកន្លែងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។ ក្រៅពីនេះ បន្តចុះត្រួតពិនិត្យដើម្បីតាមដានឱ្យបានទៀងទាត់នៅកន្លែងឃុំឃាំងនានា អំពីស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូតសេរីភាព ដែលនេះក៏ជាមធ្យោបាយមួយ ដើម្បីពង្រឹងកិច្ចការពារ បង្ការទប់ស្កាត់ និងប្រឆាំងទារុណកម្មផងដែរ។

ក្នុងនោះ គណៈកម្មាធិការប្រឆាំងទារុណកម្ម គប្បីបន្តផ្តល់ អនុសាសន៍ដល់ប្រតិបត្តិករក្រោមអាណាព្យាបាល ក្នុងការអង្កេត ស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម និងការអង្កេតស្រាវជ្រាវតាមផែនការកំណត់។ តែទោះយ៉ាងណា លោកស សុខា សង្កាត់ធ្ងន់ថា រាល់តួអង្គអង្កេតស្រាវជ្រាវករណីទារុណកម្មត្រូវស្គាល់តួនាទីភារកិច្ច ពិសេសសិទ្ធិអំណាច ពោលគឺ ព្រំដែនកំណត់ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដើម្បីចៀសវាងការប៉ះពាល់ដល់សិទ្ធិអំណាចរបស់ភាគីដែលរងការអង្កេតស្រាវជ្រាវ។

 ដើម្បីជោគជ័យលើភារកិច្ច ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តលើសកម្មភាពផ្សព្វផ្សាយអប់រំ ឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមានការចូលរួមយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអង្គភាពពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាផងដែរ។

 ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គទេសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកស សុខា ទទូចដល់អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ បន្តគាំទ្រ និងចូលរួមឱ្យបានសកម្មពេញទំហឹងបន្ថែមទៀត។ ជាថ្មីម្ដងទៀត លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អង្គការជាតិ អន្តរជាតិ និងអង្គពាក់ព័ន្ធទំាងអស់ ដែលបានខិតខំរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងការធ្វើទារុណកម្ម អំពើអមនុស្សធម៌ អំពើឃោរឃៅ ការធ្វើទុក្ខបុកម្នេញ បន្ថោកបន្ទាប និងការលើកស្ទួយក្រមសីលធម៌សង្គមជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម