Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ៥ ចាយថវិកាជាង ៦០០លានដុល្លារ

បានផុស

នៅ

គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ដែលជាឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ក្រោមការអនុវត្តដោយអង្គការ JICA គិតមកដល់ពេលនេះ ចំណាយថវិកាប្រហែលជាង ៦០០លានដុល្លារ និងគ្រោងបើកសម្ពោធនាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ថា គម្រោងនេះ រដ្ឋាភិបាលកម្ពុជា និងជប៉ុនបានគិតគូរល្អិតល្អិនណាស់ចំពោះការចំណាយ ហើយប្រើប្រាស់ថវិកានេះជាថវិកាយ៉េន ដែលមានការឡើងចុះទៅតាមទីផ្សារលុយរបស់ជប៉ុន។ ប្រសិនបើគិតសរុបមួយគម្រោងនេះ លោកមិនអាចបញ្ជាក់ច្បាស់បានឡើយ ប៉ុន្តែ ប្រសិនជាគិតមកដល់រយៈពេលនេះ គិតជាប្រាក់ដុល្លារ គឺចំណាយប្រហែលជាង ៦០០លានដុល្លារ។

គម្រោងនេះ គឺអភិវឌ្ឍន៍ពីព្រែកក្តាមទៅដល់ប៉ោយប៉ែត និងមានប្រវែងរហូតដល់ ៣៦៦គីឡូម៉ែត្រ មានកម្រាស់ក្រាស់ជាងគេនៅកម្ពុជា គឺ១៥សង់ទីម៉ែត្រដែលទ្រទម្ងន់បានច្រើន និងប្រើប្រាស់បានយូរ។ ផ្លូវជាតិលេខ៥ ដែលស្ថិតក្រោមគម្រោង ជាផ្លូវប្រភេទហាយវ៉េ អភិវឌ្ឍន៍២គន្លង ទៅជា៤គន្លង ហើយនៅតាមទីប្រជុំ និងទីរួមខេត្តគឺធ្វើជាផ្លូវវាង និងថ្មីទាំងអស់។ នេះបើតាមការបញ្ជាក់របស់លោក ឈឹម ផល្លា ។

ចំពោះគម្រោងសម្រេចបាន លោកនិយាយថា៖ “រហូតមកដល់ពេលនេះ បើនិយាយជារួមសរុប គឺពីព្រែកក្តាមរហូតដល់បន្ទាយមានជ័យ គឺយើងរួចរាល់ហើយ។ យើងនឹងរៀបចំគម្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅចុងខែ១១ (ខែវិច្ឆិកា)នេះ ក៏ប៉ុន្តែយើងនៅសល់មួយកំណាត់ទៀត ប្រហែលជា៣៦គីឡូម៉ែត្រទេ ពីបន្ទាយមានជ័យទៅដល់ប៉ោយប៉ែត”។

បើតាមរបាយការណ៍ ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ នៅលើកំណាត់ផ្លូវពីខេត្តបាត់ដំបងដល់ស្រីសោភ័ណ្ឌមានប្រវែង ៨៤.៧៤គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ឆ្នាំ២០១៧ និងបញ្ចប់ឆ្នាំ២០២១។ កំណាត់ផ្លូវពីព្រែកក្តាមដល់ធ្លាម្អមមានប្រវែង ១៣៥,២៥គីឡូម៉ែត្រ ដោយសាងសង់ឆ្នាំ២០១៨ និងរួចរាល់ឆ្នាំ២០២៣។ ចំណែកកំណាត់ផ្លូវពីធ្លាម្អម ទៅខេត្តបាត់ដំបង និងស្រីសោភ័ណ្ឌ ទៅប៉ោយប៉ែត មានប្រវែងសរុប ១៤៦.០៤គីឡូម៉ែត្រ សាងសង់ពីឆ្នាំ២០១៩ ហើយបច្ចុប្បន្នសាងសង់កញ្ចប់ទី២ ទី៣ រួចរាល់ហើយ ខណៈការសាងសង់កញ្ចប់ផ្សេងៗកំពុងបន្តដំណើរការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២២ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២១ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម