Connect with us

កីឡា

មុនប៉ះភ្នំពេញក្រោនស្អែក ក្រុម Shan United មិនធ្លាប់ចាញ់សោះ៣ឆ្នាំចុងក្រោយ

បានផុស

នៅ

ក្រុម​ជើង​ឯក​លីគ​កំពូល​មីយ៉ាន់ម៉ា​ Shan United នឹងត្រូវជួបម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា ភ្នំពេញក្រោន វគ្គ​សន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup ឆ្នាំ២០២៣ វេលាម៉ោង៧យប់ ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុម Shan United កំពុងកាន់កាប់កំណត់ត្រាដ៏ល្អក្នុងលីគកំពូល​មីយ៉ាន់ម៉ា ដោយប្រកួត ៣៤លើក​ចុង​ក្រោយ​មិនទាន់ស្គាល់​បរាជ័យ​ម្តង​ណា​ឡើយ គិតចាប់តាំងពីថ្ងៃទី​​១ ខែកុម្ភៈ ឆ្នាំ២០២០ ពោលគឺមានរយៈពេល៣ឆ្នាំហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Shan United មានបទពិសោធច្រើនក្នុងពានរង្វាន់អន្តរជាតិ។ ពួកគេធ្លាប់លេងក្នុងវគ្គជ្រម្រុះ​ពានរង្វាន់ AFC Champions League និងតែងតែបង្ហាញខ្លួន​ក្នុង​ពានរង្វាន់ AFC Cup។ ក្លិប​នេះ​បានឈ្នះ​ជើង​ឯក​លីគកំពូលមីយ៉ាន់ម៉ា​៣​ឆ្នាំជាប់​​គ្នា​គឺ ឆ្នាំ២០១៩, ២០២០ និង២០២២។ បច្ចុប្បន្ន Shan United កំពុងឈរលេខ១ក្នុងតារាងពិន្ទុលីគកំពូលមីយ៉ាន់ម៉ារដូវកាលនេះ ដោយប្រកួត១៥លើកមិនទាន់ពាក្យចាញ់។

Shan United ជាក្លិបចូលចិត្តប្រើប្រាស់ធនធានកីឡាករក្នុងស្រុក។ ជាក់ស្តែងកីឡាករបរទេសក្នុងក្រុមមានតែ​៤រូបប៉ុណ្ណោះក្នុងនោះមានខ្សែការពារ​ជន​ជាតិ​កូតឌីវ័រ Kekere Moukailou, ខ្សែបម្រើ​ហ្គាណា​ Mark Sekyi, ខ្សែបម្រើ​ជប៉ុន Motohiro Kaneshiro និងខ្សែប្រយុទ្ធកូតឌីវ័រ Kim Bello។

Shan United ធ្លាប់ជួប​ភ្នំពេញក្រោន​ម្តង​ក្នុងពានរង្វាន់ AFC President’s Cup កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដោយកាលនោះ​ក្រុម​មីយ៉ាន់ម៉ា​​បានយកឈ្នះ​ដោយ​លទ្ធផល៤-៣៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម