ព័ត៌មានអន្ដរជាតិ
ចម្លើយសារភាពរបស់ក្មេងប្រុស ដែលបាញ់ប្រហារនៅផ្សារទំនើប Siam Paragon កណ្តាលក្រុងបាងកក
តាមចម្លើយសារភាពរបស់ក្មេងប្រុសអាយុ១៤ឆ្នាំ ដែលបើកការបាញ់ប្រហារក្នុងផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារទី៣ខែតុលា គឺដោយសារតែរូបគេគិតថា មានអ្នកចង់លបវាយប្រហារខ្លួន ដូច្នេះក៏ដកកាំភ្លើងខ្លី បាញ់យកតែម្តង។
ក្មេងប្រុសជាអ្នករស់នៅក្នុងតំបន់ Bang Kae រូបនេះ ត្រូវបានប៉ូលិសបញ្ជាក់ថា ជាមនុស្សមានសតិមិនគ្រប់និងញៀនលេងហ្គេមបែបបាញ់ប្រហារនៅលើកំព្យូទ័រ។
ក្នុងការបាញ់ប្រហារនោះ មានជនបរទេសពីរនាក់ បានបាត់បង់ជីវិត ដោយម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាពលករមីយ៉ាន់ម៉ា ខណៈមនុស្សប្រាំនាក់ ក៏ត្រូវរបួសផងដែរ។ ជនជាតិចិន បានស្លាប់នៅនឹងកន្លែង ចំណែកជនជាតិមីយ៉ាន់ម៉ា ស្លាប់នៅមន្ទីរពេទ្យ។
ខ្មាន់កាំភ្លើង ដែលគេមិនបញ្ចេញអត្តសញ្ញាណ បានដាក់កាំភ្លើងចុះហើយប្រគល់ខ្លួនឲ្យប៉ូលិស នៅក្នុងហាងមួយនៃជាន់ទីបី។ ប៉ូលិសក៏បានរកឃើញកាំភ្លើងខ្លី Glock ស្វ័យប្រវត្តិ ៩មិល្លីម៉ែត្រ នៅជាមួយក្មេងប្រុសផងដែរ។
ជនបង្កហេតុ ត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិសក្រុង Pathumwan ដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈឪពុកម្តាយត្រូវបានកោះហៅមកកាន់ប៉ុស្តិ៍ប៉ូលិស។
ប៉ូលិសបានចំណាយពេលប្រហែលមួយម៉ោង និង១៥នាទី ដើម្បីចាប់ខ្លួនក្មេងប្រុសដែលកាន់កាំភ្លើង ហើយគ្រប់គ្រងស្ថានការណ៍បាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ខ្មាន់កាំភ្លើងក្នុងផ្សារទំនើប Siam Paragon គឺជាក្មេងវក់លេងហ្គេមបែបបាញ់ប្រហារ នៅលើកំព្យូទ័រ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក