ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា ជំរុញដល់ពលរដ្ឋរួមគ្នាផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា
ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជំរុញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសស្រទាប់យុវជន រួមគ្នាជាធ្លុងមួយក្នុងការជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងវប្បធម៌ជាតិឱ្យបានទូលំទូលាយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-302-1024x683.png)
ការជំរុញរបស់ឯកឧត្តម ឌី វិជ្ជា បែបនេះ បន្ទាប់ពីមានក្រុមបុគ្គលមួយចំនួនព្យាយាមរិះគន់មកលើក្រសួងស្ថាប័ន ក៏ដូចជាមន្ត្រីទទួលបន្ទុកលើវិស័យទេសចរណ៍ពាក់ព័ន្ធនឹងការធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរណ៍មកកម្ពុជា នៅពេលប្ចុប្បន្ននេះ។ ជុំវិញបញ្ហានេះ ឯកឧត្តម ឌី វិជ្ជា បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់លោក សយ សុភាព ដែលលើកឡើងថា «ជនជាតិខ្មែរម្នាក់ គឺជាអ្នកជួយផ្សព្វផ្សាយទេសចរណ៍ម្នាក់»។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌី វិជ្ជា បានសរសេរ ថា៖ «ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ ខ្ញុំគាំទ្រការលើកឡើងរបស់លោក សយ សុភាព ដែលថា ជនជាតិខ្មែរម្នាក់ គឺជាអ្នកជួយផ្សព្វផ្សាយទេសចរណ៍ម្នាក់។ ក្នុងនាមឯកឧត្តមផ្ទាល់ ក៏ដូចជាសមាជិកយុវជនខេត្តស្វាយរៀង នឹងចូលរួមធ្វើកិច្ចការងារផ្សព្វផ្សាយនេះ ដើម្បីឱ្យទេសចរណ៍ អរិយធម៌ វប្បធម៌ជាតិខ្មែរបានដល់ប្រទេសផ្សេងៗទៀត»។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/4-9-1024x614.jpg)
បើតាមឯកឧត្តម ឌី វិជ្ជា នាពេលកន្លងមក ប្រទេសកម្ពុជា មានភ្ញៀវទេសចរអន្តរជាតិពីចំនួន ៥,៦លាននាក់ (ក្នុងឆ្នាំ២០១៧) កើនឡើង ៦,២លាននាក់ (ក្នុងឆ្នាំ២០១៨) និងបន្តកើនដល់ ៦,៦លាន (ក្នុងឆ្នាំ២០១៩)។ ប៉ុន្តែ លុះមានការរាតត្បាតនៃជម្ងឺកូវីដ-១៩ បានវាយលុកជាសកល គឺរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បានធ្វើឱ្យប្រទេសកម្ពុជា ក៏ដូចជាប្រទេសដ៏ទៃទូទាំងពិភពលោក ផ្អាកការធ្វើដំណើរ។ ឯកឧត្តម បន្តថា វិបត្តិកូវីដ-១៩ មិនទាន់ចប់ទាំងស្រុងផងនោះ ក៏សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ចូលមកដល់នាពេលបច្ចុប្បន្ននេះបន្ថែមទៀត ហើយបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលឱ្យអត្រាកំណើនស្ទើរគ្រប់វិស័យធ្លាក់ចុះ រាប់ទាំងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋនានាផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-303.png)
ជុំវិញការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមួយ ឈ្មោះ E-Book Cambodia ដែលសរសេរថា “ចុះមន្ត្រី និងទីប្រឹក្សាយកប្រាក់ខែរាស្ត្រធ្វើអ្វី? ត្រូវបានឯកឧត្តម ឌី វិជ្ជា ឆ្លើយតបថា E-Book Cambodia គួរណាស់មើលឱ្យឃើញអំពីលទ្ធផលការងារកន្លងមក ក៏ដូចជាការងារមន្ត្រីរាជការដែលខិតខំប្រឹងប្រែងធ្វើឱ្យប្រទេសកម្ពុជា តាំងពីបាតដៃទទេរ រហូតមកដល់ពេលនេះ។ ឯកឧត្តម ចោទជាសំណួរថា កំណើនសេដ្ឋកិច្ចពីមុន កំណើនភ្ញៀវទេសចរណ៍ពីមុន មកឥលូវនេះធ្លាក់ចុះដោយសារអ្វី?
ត្រង់ចំណុចនេះ ឯកឧត្តម បញ្ជាក់ថា មិនមែនដោយសារមន្ត្រីខ្ចិលមិនធ្វើការងារទេ ផ្ទុយទៅវិញ ក្រសួងស្ថាប័ ក៏ដូចជាមន្ត្រីពាក់ព័ន្ធបានខិតខំធ្វើការរៀងរាល់ថ្ងៃ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ ឯកឧត្តម សង្កត់ធ្ងន់ថា «បើមិនបានជួយចូកជួយចែវ កុំយកជើងរាទឹក»៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត