Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថាន បញ្ជាឲ្យជនជាតិអាហ្វហ្គានីស្ថាន ១.៧លាននាក់ ចេញពីប្រទេស

បានផុស

នៅ

រដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោនអាហ្វហ្គានីស្ថាន ដែលគ្មានការអនុញ្ញាតទាំងអស់ (ប្រមាណជា១.៧លាននាក់) ត្រូវចាកចេញពីប្រទេស ត្រឹមខែវិច្ឆិកា។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទបញ្ជានេះកើតឡើង ខណៈការវាយប្រហារកាន់តែខ្លាំង ដោយពួកសកម្មប្រយុទ្ធនៅតាមព្រំដែននៃប្រទេសទាំងពីរក្នុងឆ្នាំនេះ បានបណ្តាលឲ្យមានភាពតានតឹងកើនឡើងខ្ពស់។

ប្រទេសប៉ាគីស្ថាន បានស្តីបន្ទោសការវាយប្រហារឆ្លងដែន ទៅលើក្រុមដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានបដិសេធដោយរដ្ឋាភិបាលតាលីបង់។

កាលពីសប្តាហ៍មុន ការបំផ្ទុះអំឡុងពេលប្រារព្ធពិធីសាសនានៅវិហារឥស្លាមមួយ ក្នុងទីក្រុង Mastung ជិតព្រំដែនអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងតិច៥០នាក់។

(រូបថត៖ AFP)

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Sarfraz Bugti មិនបានចង្អុលចំៗចំពោះហេតុការណ៍នោះ និងការវាយប្រហារផ្សេងទៀតនៅក្នុងខេត្ត Balochistan ទេ ពេលដែលគាត់ប្រកាសបញ្ជាបង្ក្រាបលើជនជាតិអាហ្វហ្គានីស្ថានខុសច្បាប់ កាលពីថ្ងៃអង្គារ។

សិទ្ធិ​ស្វែង​រក​ជន​ភៀស​ខ្លួន​នៅ​បរទេស ​ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​អន្តរជាតិ ហើយប៉ាគីស្ថាន​បានទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់សែននាក់ ជាពិសេសចាប់តាំងពីក្រុមតាលីបង់ វិលត្រលប់ឡើងកាន់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថានវិញ កាលពីឆ្នាំ២០២១។

ជនជាតិអាហ្វហ្គានីស្ថានប្រហែល១.៣លាននាក់ ត្រូវបានចុះឈ្មោះជាជនភៀសខ្លួន ខណៈ ៨៨០ ០០០នាក់ផ្សេងទៀត បានទទួលឋានៈស្របច្បាប់ដើម្បីបន្តរស់នៅ ប៉ុន្តែលោក Bugti អះអាងថា មនុស្ស១.៧លាននាក់ផ្សេងទៀត គឺកំពុងស្ថិតនៅក្នុងប្រទេសដោយខុសច្បាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មនុស្សស្លាប់កើនដល់ ៥២នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅ ប៉ាគីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម