ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ «ក្រោមម្លប់ នៃសុខសន្តិភាព បានអនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូប អាចធ្វើបុណ្យតាមបែបប្រពៃណី»
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ក្រោមម្លប់ នៃសុខសន្តិភាព បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប អាចធ្វើបុណ្យតាមបែបប្រពៃណី និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាទំនៀមទម្លាប់ពីដូនតារៀងមក។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-04_13-18-26-2-1024x682.jpg)
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញប្រគេនទេយ្យវត្ថុនៅវត្តជម្ពូព្រឹក្សា (វត្តថ្មី) ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក្នុងវេនកាន់បិណ្ឌទី ៥ នាព្រឹកថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-04_13-18-28-2-1024x682.jpg)
នាឱកាសនោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា «ក្រោមម្លប់ នៃសុខសន្តិភាព គឺបានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប អាចធ្វើបុណ្យតាមបែបប្រពៃណី និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាទំនៀមទម្លាប់ពីដូនតារៀងមក។ ម្យ៉ាងទៀត ទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់ ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទទាំងអស់នាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការរួមសាមគ្គីគ្នា ក្នុងការលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត»។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-04_13-18-28-1024x682.jpg)
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍បន្តថា ព្រះសង្ឃចំនួន ១៨ វត្ត នៅខេត្តស្វាយរៀង ទទួលបានទេយ្យវត្ថុ និងបច្ច័យកសាងដូចគ្នាៗ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-04_13-18-27-2-1024x682.jpg)
ទន្ទឹមនោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ និងពុទ្ធបរិស័ទដោយក្ដីនឹករលឹកផងដែរ។
ជាមួយគ្នានេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ ៖
១.ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវឲ្យបាត់បង់សមាជិកណាម្នាក់ក្នុងឱកាសបិណ្ឌភ្ជុំនេះទេ កុំឲ្យសប្បាយក្លាយជាទុក្ខ។
២.ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន (ទាំងការសេព ការជួញដូរគ្រឿងញៀន និងការសេពគ្រឿងស្រវឹង)។
៣.ជៀសឲ្យឆ្ងាយពីការប្រព្រឹត្តនូវល្បែងស៊ីសង ដែលនាំឲ្យអន្តរាយដល់សង្គមជាតិ និងសង្គមគ្រួសារ។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-04_13-18-27-1024x682.jpg)
គួរជម្រាបថា វត្តចំនួន ១៨ ដែលទទួលបានទេយ្យវត្ថុ ក្នុងវេនកាន់បិណ្ឌទី ៥ រួមមាន ៖
១.វត្តភ្នំស្រូវ ស្រុកកំពង់រោទិ៍ ,២.វត្តសន្តិភាព ក្រុងស្វាយរៀង ,៣.វត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ,៤.វត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង ,៥.វត្តរកា ស្រុកស្វាយជ្រំ ,៦.វត្តចារ ស្រុកស្វាយជ្រំ ,៧.វត្តសណ្តោត ស្រុកស្វាយជ្រំ ,៨.វត្តសេរីសោភា ស្រុកស្វាយជ្រំ ,៩.វត្តទួលតាព្រហ្ម ស្រុកស្វាយជ្រំ ,១០.វត្តបាយ៉ាប ស្រុកស្វាយជ្រំ ,១១.វត្តស្វាយយា ស្រុកស្វាយជ្រំ ,១២.វត្តព្រៃបន្ទាយ ស្រុកស្វាយជ្រំ ,១៣.វត្តក្តីស្លា ស្រុកស្វាយជ្រំ ,១៤.វត្តឈូកមាស ស្រុកស្វាយជ្រំ ,១៥.វត្តអង្គរស ស្រុកស្វាយជ្រំ ,១៦.វត្តស្វាយព្រហួត ស្រុកស្វាយជ្រំ ,១៧.វត្តទួលធាតុ ស្រុកស្វាយជ្រំ ,១៨.វត្តថ្មី ស្រុកស្វាយយជ្រំ។ ចំណែកទេយ្យវត្ថុ រួមមាន ៖ អង្ករ ,មី ,ទឹកសុទ្ធ ,ទឹកក្រូច ,ស្ករស ,ទឹកដោះគោ ,ធូប ,ទៀន ,តែ ,ប៊ីចេង ,ខ្ទឹមស ,ត្រីខ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,អំបិល ,ប្រេងឆា ,មីសួ ,នំអន្សម និងបច្ច័យមួយចំនួនផងដែរ៕
អត្ថបទ ៖ វិមាន
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-04_13-18-25-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-04_13-18-26-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?