Connect with us

សន្តិសុខសង្គម

អភិបាលខេត្តព្រះសីហនុហាមប្រជានេសាទចេញទូក ខណៈឥទ្ធិពលព្យុះពីហ្វីលីពីននឹងប៉ះពាល់ដល់កម្ពុជា

បានផុស

នៅ

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ​០៤ ខែតុលានេះ ​បានប្រកាសឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ​និងហាមប្រជានេសាទផ្អាកការចេញទូនេសាទនៅក្នុងលម្ហសមុទ្រ។

លោក គួច ចំរើន បញ្ជាក់ថា ផ្អែកតាមការព្យាករណ៍អាកាសធាតុនឹងមានព្យុះ ចាប់ផ្ដើមពីប្រទេសហ្វីលីពីន​ បក់បោកទៅកោះតៃវ៉ាន់ ​ដែលនឹងបង្កឱ្យមានភ្លៀង ព្យុះ រលកធំៗ នៅក្នុងសមុទ្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន ៖«ដូច្នេះខ្ញុំសុំធ្វើការណែនាំឱ្យប្រជាពលរដ្ឋ អ្នកនេសាទ ផ្អាកការចេញទៅនេសាទ​នៅក្នុងលម្ហសមុទ្រ​ តាមបណ្ដាកោះផ្សេងៗ ​ដែលអាចមានគ្រោះថ្នាក់ដោយបញ្ហាអាកាសធាតុ»។

​ជាមួយគ្នានោះ លោកប្រាប់ឱ្យកងកម្លាំងសមត្ថកិច្ច និងសហគមន៍ប្រជានេសាទ ​ចូលរួមណែនាំ ប្រាប់ដល់ប្រជានេសាទផ្សេងទៀតកុំឱ្យចាកចេញទៅនេសាទ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម