Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ត្រៀមបញ្ជូនទ័ព ៤០០០នាក់ ទៅក្បែរ រុស្ស៊ី

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិនៅទីក្រុងបែរឡាំង លោក Boris Pistorius បានប្រកាសក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ERR កាលពីថ្ងៃអង្គារទី៤ខែតុលាថា ប្រទេសអាល្លឺម៉ង់និងលីទុយអានី កំពុងធ្វើការជាមួយគ្នា លើការបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការដាក់ពង្រាយកងពលតូចអាល្លឺម៉ង់ ទៅកាន់រដ្ឋបាល់ទិក។

(រូបថត៖ FAZ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានប្រកាសកាលពីប៉ុន្មានសប្តាហ៍មុនថា ទីក្រុងបែរឡាំង គ្រោងបញ្ជូនទាហានចំនួន ៤០០០នាក់ទៅកាន់ប្រទេសលីទុយអានី ដែលនៅទីនោះមានទ័ពអាល្លឺម៉ង់ប្រហែល១៥០០នាក់កំពុងឈរជើងរួចទៅហើយ ជាផ្នែកមួយនៃកងប្រយុទ្ធរបស់អង្គការណាតូ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ លោកពន្យល់ថា ចំណាត់ការនេះ នឹងធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវនៅក្នុងក្រុមភាគខាងកើត។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ លោក Pistorius សង្កត់ធ្ងន់ថា នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ មុនពេលទាហានអាចដាក់ពង្រាយបាន ប៉ុន្តែលោកបញ្ជាក់ថា អាល្លឺម៉ង់ និងលីទុយអានី រំពឹងថានឹងមានកិច្ចព្រមព្រៀងច្បាស់លាស់ អំពីរបៀបអនុវត្តផែនការនេះ នៅចុងខែវិច្ឆិកា ឬដើមខែធ្នូ។

គួររម្លឹកថា ដោយសារតែជម្លោះនៅអ៊ុយក្រែន, អាល្លឺម៉ង់ កាលពីខែមិថុនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រសន្តិសុខជាតិលើកដំបូងមិនធ្លាប់មានរបស់ខ្លួន ដែលចាត់ទុកប្រទេសរុស្ស៊ីថាជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ អឺរ៉ូ-អាត្លង់ទិក និងជាកម្លាំងដែលបង្កហានិភ័យដល់សណ្តាប់ធ្នាប់ក្នុងតំបន់ និងពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាល្លឺម៉ង់ បញ្ជូនកងទ័ពរាប់រយនាក់ មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម