Connect with us

ជីវិតកម្សាន្ដ

ទៅដល់វៀតណាម ភឹម ស្រីនោ ប្ដេជ្ញាខិតខំឲ្យអស់ពីសមត្ថភាព យកជ័យជំនះជូនអ្នកគាំទ្រកម្ពុជា

បានផុស

នៅ

កញ្ញា ភឹម ស្រីនោ ដែល​ជា​ម្ចាស់​មកុដ Miss Grand Cambodia 2023 បាន​ប្រកាស​ប្ដេជ្ញា​ខិតខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​តំណាង​ឲ្យ​កម្ពុជា​ប្រកួត​លើ​ឆាក​អន្តរជាតិ។ ក្នុង​នោះ​នាង​ក៏​នាំ​នូវ​ភាព​អស្ចារ្យ​របស់​កម្ពុជា​ទៅ​កាន់​ឆាក​ប្រកួត​នេះ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​មកុដ Miss Grand Cambodia 2023 បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី ០៣ ខែ​តុលា ឆ្នាំ ២០២៣ ម្សិលមិញ ដើម្បី​ចូលរួម​ការ​ប្រកួត​សម្រស់​បវរកញ្ញា​ដែល​បាន​រៀបចំ​ធ្វើឡើង​នៅ​ឯ​ប្រទេស​វៀតណាម ខណៈ​ការ​ចេញ​ដំណើរ​មាន​ការ​ទៅ​លើកទឹកចិត្ត​ពី​សំណាក់​ឪពុក​-​ម្តាយ និង​អ្នក​គាំទ្រ​ជាច្រើន​ទៀត​មុន​ពេល​ហោះ​ទៅ​វៀតណាម។

ស្រី​ស្អាត​តំណាង​កម្ពុជា ភឹម ស្រីនោ បាន​បញ្ជាក់​ថា «ជា​ថ្ងៃ​ដែល​នាង​ខ្ញុំ ភឹម ស្រី​នោ បវរកញ្ញា​ឯក​ដ៏​អស្ចារ្យ​កម្ពុជា​ឆ្នាំ ២០២៣ ត្រូវ​ទៅ​បំពេញ​តួនាទី​តំណាង​ឲ្យ​ប្រទេស​ដ៏​ស្រស់​ស្អាត និង​ពោរពេញ​ទៅ​ដោយ​វប្បធម៌​ដ៏​សម្បូរ​បែប គឺ ព្រះរាជាណាចក្រ​កម្ពុជា នាង​ខ្ញុំ នឹង​ខិតខំ​បញ្ចេញ​ឲ្យ​អស់​ពី​សមត្ថភាព​នូវ​អ្វី​ដែល​នាង​ខ្ញុំ​បាន​ត្រៀម និង​ហាត់​រៀន​កន្លងមក»។

កញ្ញា ភឹម ស្រីនោ បាន​បន្ថែម​ថា «នាង​ខ្ញុំ​សង្ឃឹម​ថា អ៊ំ ពូ មីង បងប្អូន​ខ្មែរ​ទាំងអស់​គ្នា នៅតែ​បន្ត​គាំទ្រ​រូប​នាង​ខ្ញុំ និង​តាមដាន​ដំណើរការ​ប្រកួត​របស់ នាង​ខ្ញុំ នៅ​ប្រទេស​វៀតណាម​ផង​ដែរ»។

ប្រាកដ​ណាស់ កញ្ញា ភឹម ស្រីនោ បន្ទាប់ពី​ទទួល​ជ័យជំនះ​នេះ នាង​ត្រូវ​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​គឺ​ក្លាយ​ខ្លួន​ជា​បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី Miss Grand International 2023 នៅ​ប្រទេស​វៀតណាម ខណៈ​ការ​ប្រកួត​នឹង​ចាប់ផ្ដើម​នៅ​ខែ​តុលា​នេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

Seo Kang Joon ទទួលបាន​ប្រជាប្រិយភាព​ឡើងវិញ​​ ក្រោយវិលពីកាតព្វកិច្ចយោធាវិញ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

កូរ៉េ​ខាង​ជើង សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​សមយុទ្ធ​រួម​គ្នា​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង

សេដ្ឋកិច្ច៦ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្មអះអាងជាថ្មី ចូលរួមសហគមន៍កសិកម្មទំនើប ជួយកាត់បន្ថយថ្លៃដើមផលិត និងធានាលំនឹងទីផ្សារ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​ព្យុះ​ស៊ីក្លូន​ត្រូពិច​ Alfred ​ដ៏​មានឥទ្ធិពល​ នឹង​វាយប្រហារ​ រដ្ឋ Queensland អូស្រ្តាលី

ព័ត៌មានជាតិ១៨ នាទីutes មុន

ឱ្យកូនជិះម៉ូតូទៅរៀនមិនពាក់មួកសុវត្ថិភាព មិនត្រឹមខុសច្បាប់ តែកំពុងបណ្តុះទម្លាប់អាក្រក់ដល់ក្មេង

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

សន្តិសុខសង្គម៥៥ នាទីutes មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម