ព័ត៌មានអន្ដរជាតិ
សិស្សសាលា ចាម៉ៃកា ជាង ៦០នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីញ៉ាំស្ករគ្រាប់កញ្ឆា
សិស្សសាលាបឋមសិក្សានៃប្រទេស ចាម៉ៃកាជាង ៦០ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីញ៉ាំស្ករគ្រាប់ឥន្ទធនូធ្វើពីកញ្ឆា ។
នៅថ្ងៃអង្គារ ទី៣ ខែតុលា អ្នកស្រី Fayval Williams រដ្ឋមន្ត្រីក្រសួងអប់រំ និងយុវជននៃប្រទេស ចាម៉ៃកា មានប្រសាសន៍ថា “ខ្ញុំជឿជាក់ថាយើងអាចរួមគ្នាពង្រឹងសុវត្ថិភាព និងសន្តិសុខរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការលក់ផលិតផលកញ្ឆាដោយមិនដឹងខ្លួន ។”
កាលពីល្ងាចថ្ងៃចន្ទ អ្នកស្រី Williams បានចែករំលែករូបកញ្ចប់ស្ករគ្រាប់ឥន្ទធនូទៅកាន់ក្រសួង ទើបដឹងថាជាផលិតផលកញ្ឆាដែលផ្ទុកសារជាតិញៀនកម្រិតខ្ពស់សម្រាប់មនុស្សពេញវ័យ ដូច្នេះបណ្ដាលឲ្យក្មេងៗជាច្រើនត្រូវព្យួរសេរ៉ូមដើម្បីព្យាបាល ។
គួរបញ្ជាក់ថា ប្រទេសចាម៉ៃកាបានហាមឃាត់ការកាន់កាប់កញ្ឆារហូតដល់ ៥៧ ក្រាម សម្រាប់គោលបំណងសាសនា ឱសថ និងវិទ្យាសាស្ត្រ ក្នុងឆ្នាំ ២០១៥ និងបានបង្កើតទីភ្នាក់ងារផ្តល់អាជ្ញាប័ណ្ណសម្រាប់ឧស្សាហកម្មកញ្ឆាវេជ្ជសាស្រ្តស្របច្បាប់របស់ប្រទេសផងដែរ ៕
ប្រែសម្រួល៖ វារី
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ