Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស ថៃ សុំសាធារណជនកុំចែករំលែករូបភាព និងវីដេអូរបស់ក្មេងប្រុស​ដែលបាញ់ប្រហារនៅផ្សារទំនើបក្រុងបាងកក

បានផុស

នៅ

លោកឧត្តមសេនីយទោ Archayon Kraithong អ្នកនាំពាក្យប៉ូលិសជាតិថៃបានស្នើសុំ ក៏ដូចជាអំពាវនាវដល់សាធារណជនឲ្យចៀសវាងការចែករំលែករូបភាព និងឃ្លីបវីដេអូទាក់ទងទៅនឹងអំពើហិង្សាបាញ់ប្រហារសម្លាប់មនុស្ស ២ នាក់ និង ៥ នាក់រងរបួសរបស់ខ្មាន់កាំភ្លើងដែលជាអនីតិជនវ័យ ១៤ ឆ្នាំកាលពីថ្ងៃទី៣ ខែតុលានៅផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក ។

លោកឧត្តមសេនីយទោ Archayon Kraithong

ទន្ទឹមនោះ បន្ទាប់ពីបានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងអ្នករងរបួសហើយនោះ, លោក Archayon បានចេញការព្រមានដល់អ្នកប្រើប្រាស់បណ្ដាញសង្គម កុំឲ្យចែករំលែករូបភាព ឬវីដេអូឃ្លីបដែលទាក់ទងនឹងហេតុការណ៍បាញ់រះ រួមទាំងរូបភាពក្នុងព្រឹត្តិការណ៍ផ្ទាល់ ក៏ដូចជារូបភាពនៃអ្នកស្លាប់ និងអ្នករបួសផងដែរ ដោយសារតែលោកគិតទៅដល់សារៈសំខាន់នៃការយល់ដឹង ជាពិសេសខ្លឹមសារបែបនេះអាចបង្កផលប៉ះពាល់ទៅដល់ក្រុមគ្រួសារដែលជនរងគ្រោះ ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា “ឧប្បត្តិហេតុ​ហិង្សាបែបនេះ​ច្រើន​តែ​បង្ក​ឲ្យមាន​កំហឹង ការ​អាក់អន់​ចិត្ត ការ​សោកសៅ ការ​ភ័យ​ខ្លាច និង​ការ​ថប់​បារម្ភ​ក្នុង​ចំណោម​សាធារណជន ។ ជាពិសេសការចែករំលែក ក៏ដូចជាការបញ្ជូនបន្តរូបភាព ឬវីដេអូដែលមានក្រាហ្វិកច្រើនហួសហេតុ មិនផ្ដល់ផលប្រយោជន៍អ្វីឡើយ ហើយអាចមានផលវិបាកអវិជ្ជមានទ្រង់ទ្រាយធំលើបុគ្គល និងសង្គមទាំងមូលផងដែរ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្ថែមថា វាក៏អាចរំលោភលើសិទ្ធិឯកជនភាពផ្ទាល់ខ្លួន និងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់អ្នកដែលមើលខ្លឹមសារនេះផងដែរ ។ លើសពីនេះ ការបង្ហាញ ឬការបញ្ជូនបន្តរូបភាពអ្នករបួស ឬបាត់បង់ជីវិត ដោយសារឧបទ្ទវហេតុបែបនេះ គឺជាការរំលោភសិទ្ធិផ្ទាល់ខ្លួន ។

ស្របពេលជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យសាធារណជនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយភាពវិជ្ជមាន និងការទទួលខុសត្រូវ ព្រមទាំងបានជំរុញឲ្យបុគ្គលផ្តល់ព័ត៌មានណាដែលមានប្រយោជន៍ដល់ភ្នាក់ងារអនុវត្តច្បាប់ ជាពិសេសត្រូវអនុវត្តការប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ ឬចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គម ។

ជាចុងក្រោយ លោក Archayon បានលើកទឹកចិត្តដល់ឪពុកម្តាយ និងអាណាព្យាបាលឲ្យធ្វើការណែនាំ ក៏ដូចជាអប់រំកូនៗ និងក្មេងជំទង់របស់ពួកគេអំពីអាកប្បកិរិយាប្រកបដោយការទំនួលខុសត្រូវនៅលើអនឡាញ និងផលប៉ះពាល់ផ្លូវចិត្តដែលអាចកើតមាននៃការមើលខ្លឹមសារហិង្សាណាមួយផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ ប៉ូលិស ថៃ រឹបអូសវត្ថុតាងជាគ្រាប់ និងកាំភ្លើងពីផ្ទះក្មេងប្រុសដែលបាញ់​ប្រហារនៅផ្សារទំនើបកណ្ដាលក្រុងបាងកក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៥៤ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា១ ម៉ោង មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ២ ម៉ោង មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម