Connect with us

ជីវិតកម្សាន្ដ

អម្ពរ ទេវី ឆ្លៀតនាំស្វាមីរំលេចខ្លួនលើទឹកដីអង្គរវត្ត អមដោយខ្លឹមសារថា មាតុភូមិក្នុងបេះដូង

បានផុស

នៅ

តារា​សម្ដែង​ជើង​ចាស់​ល្បី​ឈ្មោះ​អ្នក​នាង ​អម្ពរ ទេវី កាល​ពី​ថ្មី​ៗ​នេះ​បាន​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​នៃ​ប្រទេស​កំណើត​ប្រទេស​កម្ពុជា។ អ្នកនាង ​អម្ពរ ទេវី មក​ដល់​ខ្មែរ​ភ្លាម​មិន​​បាន​​សម្រាក​ច្រើន​នោះ​​ទេ​តែ​ប្រញាប់​ថត​រឿង ​”អប្សរា​មហា​អង្គរ” ដែល​ដឹកនាំ​​ដោយ​លោក​ ហ្វៃ សំអាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមាន​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​អ្នក​នាង អម្ពរ ទេវី នៅ​លើ​ទឹកដី​កម្ពុជា​ពេល​នេះ​ក៏​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​បាន​សម្ដែង​ការ​គាំទ្រ ជា​ខ្លាំង​ចំពោះ​ដំណើរ​មក​កាន់​ប្រទេស​កំណើត។ អ្វី​ដែល​កាន់​តែ​ចាប់​អារម្មណ៍​ថែម​ទៀត​ថ្មី​ៗ​នេះ តារា​សម្តែង អម្ពរ ទេវី ក៏​បាន​ឆ្លៀត​នាំ​ស្វាមី​រំលេច​ខ្លួន​លើ​ទឹកដី​អង្គរ​វត្ត​អម​ដោយ​ខ្លឹមសារ​ថា​មាតុភូមិ​ក្នុង​បេះដូង។

តារា​​សម្ដែង​ជើង​ចាស់​ដ៏​មាន​ប្រជាប្រិយ​ភាព​​ អម្ពរ ទេ វី បាន​បញ្ចេញ​រូបភាព​ច្រើន​សន្លឹក​ពី​​ទឹកដី​អង្គរ ថា “ខ្ញុំញញឹម​ដោយ​ភាពកក់ក្ដៅ​នៃ​ទឹក​ដី​ដ៏​បវរ​នៃ​យើង​ មាតុ ភូមិ​ក្នុង​បេះដូង“​។ អ្នក​នាង ​អម្ពរ ទេវី បាន​មក​ដល់​ខ្មែរ​ជា​ថ្មី​កាល​ពី​​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ពោល​ គឺ​មក​មុន​កំណត់ ខណៈ​ដែល​តាម​គម្រោង​នាង​ត្រូវ​មកស្រុក​​ខ្មែរ​នៅ​ដើម​​ខែ​​តុលា នេះ។

ការ​​ដែល​អ្នក​នាង អម្ពរ ទេវី បាន​មក​ដល់​ខ្មែរ​ភ្លាម គឺ​អ្នក​នាង​បាន​ចាប់​​ផ្តើម​​សម្រុក​ថតរឿង ​”អប្សរា​មហា​អង្គរ” របស់​លោក ហ្វៃ សំអាង ខណៈ​ដែល​រឿង​បុរាណ​មួយ​នេះ​បាន​ធ្វើ​​ពិធី​ក្រុង​ពាលីតាំងពី​​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ២០២៣ ហើយ​តារា​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ជ្រើស​ឲ្យ​លេង​រឿងមួយ​នេះ​បាន​ចេញថត​បាន ៧ ខែ​ មុន​អ្នក​នាង ទេវី មកដល់ខ្មែរ។

អ្នកនាង អម្ពរ ទេវី បាន​​បោះបង់​​អាជីព​​សិល្បៈ​ជាច្រើន​​ឆ្នាំ​​ក្រោយ​នាង​ទៅ​​រស់​នៅ​សហរដ្ឋអាមេរិក​ជា​​មួយ​ស្វាមី​ថ្មី លោក Pauly Hap ហើយ​​អ្នក​​ទាំង​​ពីរ​​ក៏​​ទទួល​បាន​ចំណង​ដៃ​កូន​ស្រី១ អាយុជិត ១០ឆ្នាំ។ កាល​ពីឆ្នាំ២០១៧ អ្នកនាង អម្ពរ ទេវី បាន​​ចុះ​មក​ខ្មែរ​ថត​ភាព​យន្ដ ២រឿង​គឺរឿង ​”ទឹកចិត្ត​​ម្ដាយ​សម័យថ្មី” ដឹក​នាំ​ដោយ​​លោក​​ស្រី​ ពាន់ ភួងបុប្ផា និង​រឿង ”ឆន្ទា” របស់ Ld ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម