KPT+
ហេតុផល៥ដែលនាំយើងឱ្យតែងតែកើតរោគ «ធុញថប់នឹងជីវិត»
នៅលើវិថីជីវិតម្នាក់ៗ គ្រប់គ្នារមែងធ្លាប់ទទួលបន្ទុកធ្ងន់ស្រាលតាមស្ថានភាពរៀងខ្លួន។ ជួនបញ្ហាច្រើនជ្រុល ក៏ទៅជាធុញទ្រាន់ជីវិត លែងចង់ធ្វើអ្វីទាំងអស់។ ប៉ុន្តែខ្លះទៀត ពុំមានបន្ទុកបញ្ហាអ្វីធំដុំទេ ក៏ថប់នឹងជីវិតខ្លួនដែរ។ តើមកពីអ្វី?
នេះជាហេតុផល ៦ យ៉ាងដែលធ្វើឱ្យអ្នកធុញទ្រាន់ក្នុងជីវិតខុសគេឯង ៖
១. គ្មានគោលដៅ
គោលដៅជាអ្វីដែលធ្វើឱ្យអ្នកឈានទៅមុខ។ គ្មានគោលដៅ ឬប្រសិនបើគោលដៅលែងមានការប្រកួតប្រជែងទៀតនោះអ្នកត្រូវធ្វើយ៉ាងណាឲ្យវាមកដូចដើមវិញ។
ផ្ដល់ឱ្យខ្លួនឯងនូវគោលដៅដែលមានប្រយោជន៍ ហើយធ្វើឱ្យខ្លួនឯងមានអារម្មណ៍រីករាយក្នុងការសម្រេចគោលដៅ។ នៅពេលគោលដៅត្រូវបានកំណត់ អ្នកនឹងមានអារម្មណ៍រំភើបក្នុងការស្ទុះស្ទារ ហើយស្វាហាប់ឡើង។
២. គោលដៅធំពេក
នៅពេលដែលគោលដៅហាក់ដូចជាហួសពីសមត្ថភាព អ្នកនឹងចាប់ផ្ដើមធុញទ្រាន់ លែងចង់បន្តដំណើរទៅមុខទៀត។ ដូច្នេះវាសំខាន់ណាស់ដែលត្រូវកំណត់គោលដៅជាក់ស្ដែងសមស្របសម្រាប់ខ្លួនឯងអាចធ្វើទៅបាន។
ចាប់ផ្ដើមជាមួយជំហានប្រចាំថ្ងៃតូចៗ ហើយចាំសម្រេចគោលដៅបន្តបន្ទាប់ទៀត ដោយសន្សឹមៗ។ វិធីនេះជួយធានាថា អ្នកនឹងមិនឈប់ផ្ដោតលើគោលដៅធំឡើយ ហើយអាចបន្តទៅមុខដោយរីករាយ។
៣. តាមគោលដៅច្រើនពេកក្នុងពេលតែមួយ
ប្រសិនបើការងារគ្របសង្កត់អ្នកស្ទើរតែមិនមានអារម្មណ៍រីករាយ រីឯការរីកចម្រើនយឺតយ៉ាវពេក ហើយគោលដៅហាក់បន្ទុកពីមួយទៅមួយ នោះហើយដែលនាំឱ្យអារម្មណ៍ចង់ជម្នះលែងចង់បន្ត។
ដើម្បីរក្សាបំណងប្រាថ្នាឱ្យនៅតែពុះពោរ គួរតែដេញតាមគោលដៅម្ដងមួយៗ ទើបអាចសម្រេចបានងាយជាងស្រវេស្រវាពីរបីក្នុងពេលតែមួយ។
៤. គ្មានការគ្រប់គ្រងលើជីវិតខ្លួនឯង
មនុស្សជាច្រើនរវល់ពេក ដោយទទួលយកការងារមកគរដូចភ្នំ រួចក៏មិនអាចបង្ហើយវាបាន ក៏ចាំផ្ដើមស្មុគ។ ការបំពេញភារកិច្ចដែលមានសម្ពាធជាមូលហេតុមួយក្នុងចំណោមបុព្វហេតុធំបំផុតនៃភាពធុញទ្រាន់។
៥. ភ័យខ្លាចនៃការបរាជ័យ
គ្មាននរណាម្នាក់ចូលចិត្តបរាជ័យនោះទេ នោះគឺជាសភាវគតិធម្មជាតិរបស់មនុស្ស។ ទោះយ៉ាងណា បើមិនបរាជ័យ វាមិនអាចមានជោគជ័យទេ។ ប្រសិនបើមិនធ្វើរឿងលំបាក អ្នកនឹងគ្មានថ្ងៃបានសាកល្បងនូវរឿងថ្មីៗឡើយ។
ជម្នះការភ័យខ្លាចនៃការបរាជ័យចេញពីតំបន់នៃភាពស្រណុក ហើយចាប់យកឱកាសថ្មីដែលមកដល់ នោះភាពធុញទ្រាន់ក៏នឹងរសាយច្រើន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ យុទ្ធសាស្ត្រ ៤ ធំៗដែលមេដឹកនាំនិយមប្រើប្រឆាំងនឹងការគិតបែបអវិជ្ជមាន
ចុចអាន៖ វ័យក្រោម ៣០ មិនទាន់ជោគជ័យ កុំអាលបាក់ទឹកចិត្ត គួរដឹងមេរៀនទាំងនេះសិន
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក