Connect with us

ព័ត៌មានជាតិ

ជនបរទេសមានសិទ្ធិទទួលវ៉ាក់សាំងកូវីដ-១៩ មិនគិតថ្លៃដូចពលរដ្ឋខ្មែរ

បានផុស

នៅ

ជនបរទេសនៅកម្ពុជាមានសិទ្ធិទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូចប្រជាពលរដ្ឋខ្មែរដែរ ប៉ុន្តែមិនមែនជាអ្នកទេសចរណ៍ទេ ពោលគឺ​អ្នក​កំពុងបំពេញការងារនៅអង្គការជាតិ-អន្តរជាតិ និង​មន្រ្តីការទូតជាដើម​។

រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា ក្រសួងកំពុងពិចារណានឹងផ្ដល់ជូនការចាក់វ៉ាក់សាំងកូវីដ-១៩ដល់ជនបរទេសដែលបំពេញបេសកកម្មនៅកម្ពុជាដូចជានៅអង្គការ​ UN WHO និង​មន្ត្រីការទូតជាដើម។

លោកស្រី ឱ ​វណ្ណឌីន បញ្ជាក់ថា ការផ្ដល់វ៉ាក់សាំងដល់ជនបរទេសទាំងនោះ គឺអាស្រ័យលើក្រុមអាទិភាព។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ប្រសិនពួកគេ [ជនបរទេស] ស្ថិតក្នុងក្រុមអាទិភាព​បំពេញការងារនៅកន្លែងមានហានិភ័យ ដែលត្រូវចាក់វ៉ាក់សាំង នោះទើបពួកគេអាចមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩នោះបាន។ បើ [ជនបរទេស] មិនស្ថិតនៅក្នុងក្រុមអាទិភាពទេ គឺត្រូវរង់ចាំវគ្គក្រោយបន្តទៀត គឺមិនអាចពេលវ៉ាក់សាំងមកដល់ [កម្ពុជា] ភ្លាម [មន្ត្រីសុខាភិបាល] ត្រូវចាក់ជូនជនបរទេសទាំងនោះទាំងអស់គ្នានោះទេ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបន្ថែមថា បច្ចុប្បន្នក្រុមការងារកំពុងសម្រុកធ្វើកិច្ចការទាំងនេះ និងមានការយកចិត្តទុកដាក់ខ្លាំងថែមទៀតផង។

លោកស្រី ឱ វណ្ណឌីន បន្តថា៖ “ការចាក់វ៉ាក់សាំងនេះធ្វើឡើងដោយតាមគោលការណ៍ស្ម័គ្រចិត្ត ដូចនេះនៅពេល [ក្រសួងសុខាភិបាល] ប្រកាសឱ្យចុះឈ្មោះដើម្បីទទួលចាក់វ៉ាក់សាំង ជនបរទេសដែលចង់ចាក់វ៉ាក់សាំង គឺត្រូវចុះឈ្មោះទទួលចាក់វ៉ាក់សាំងដូចគ្នា”។

លោកស្រី បញ្ជាក់ថា ៖ “ជនបរទេសដែលបំពេញការងារនៅកម្ពុជា ក៏នឹងទទួលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយមិនគិតកម្រៃសេវាដូចជាប្រជាពលរដ្ឋកម្ពុជាដែរ”។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​ អង្គ​ការ​តម្លា​ភាព​កម្ពុជា​ ប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា លោកគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ដល់ទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលកំពុងបំពេញការងារ និងបេសកកម្មនៅកម្ពុជា។

លោក ប៉ិច ពិសី មានប្រសាសន៍ថា ៖ “យើង [រដ្ឋាភិបាលកម្ពុជា] គួរតែចាក់ វ៉ាក់សាំងកូវីដ-១៩ [ដល់អ្នកកំពុងរស់នៅកម្ពុជា] កាន់តែច្រើនកាន់តែល្អ ព្រោះដើម្បីទប់ស្កាត់ជំងឺ [កូវីដ-១៩] ហ្នឹង ទាល់តែយើងចាក់ថ្នាំបង្ការឱ្យបានគ្រប់គ្នា។

លោក ប៉ិច ពិសី បានបន្ថែមថា ហេតុផលល្អទី២ ដែលគួរផ្ដល់ការចាក់វ៉ាក់សាំងដោយមិនគិតថ្លៃដល់ជនបរទេសកំពុងរស់នៅកម្ពុជា ដោយសារវ៉ាក់សាំងភាគច្រើនជាជំនួយពីប្រទេសជាមិត្តដែលផ្ដល់ដល់ប្រទេសកម្ពុជា។

លោក ប៉ិច ពិសី មានប្រសាសន៍ថា៖ “វ៉ាក់សាំងទាំងនោះភាគច្រើនជារបស់ជំនួយ ដែលគេ [បរទេស] ជួយទិញឱ្យយើង [រដ្ឋាភិបាលកម្ពុជា] អ៊ីចឹង បើយើងចាក់ឱ្យបរទេសបាន ក៏ល្អដែរ ព្រោះយើងអត់បានយកលុយទៅទិញវ៉ាក់សាំងទាំងនោះទេ។ អ៊ីចឹង គួរតែផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋខ្មែរផង និងប្រជាពលរដ្ឋ [ជនជាតិ] ផ្សេងទៀតដែលរស់នៅលើទឹកដីខ្មែរដោយស្របច្បាប់ផង”។

ដើមសប្ដាហ៍នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​ពី​ចិន​១​លាន​ដូ​ស​ ដោយ​ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​៦០​ម៉ឺន​ដូ​សសិន នៅ​ខែកុម្ភៈ​នេះ។​ 

​កម្ពុជា​ក៏​នឹង​ទទួលបាន​វ៉ាក់សាំង​ពី​អូស្ត្រាលី ប្រមាណ​៣​លាន​ដូ​ស​ដែរ តាមរយៈ​ជំនួយ​ជា​ថវិកា​២៨​លាន​ដុល្លារ​អាមេរិក​។ ​រីឯ COVAX ក៏​នឹង​ផ្ដល់​វ៉ាក់សាំង​៧​លាន​ដូ​ស ម​កម្ពុជា​។

សម្ដេចតេជោ ហ៊ុន សែន ក៏បាន​សរសេរ​លិខិតស្នើ​ជំនួយ​វ៉ាក់សាំង​ទៅ​រដ្ឋាភិបាល​ឥណ្ឌា និង​រុស្ស៊ី​រួចហើយ ខណៈ​រដ្ឋាភិបាល​កំពុង​ពិចារណា​លើ​ការទិញ​វ៉ាក់សាំង​ពី​អង់គ្លេស​មួយទៀត​។  វ៉ាក់សាំង​អង់គ្លេស​មួយដូស មានតម្លៃ​៤ ឬ​៥​ដុល្លារ​ ចំណែក​វ៉ាក់សាំង​ចិន មានតម្លៃ​២០​ដុល្លារ​។​

អត្ថបទ៖វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

UN៖​មនុស្ស​ជិត​១០ម៉ឺន​នាក់បោះបង់ផ្ទះនិង រាប់​សិប​ម៉ឺន​នាក់​​ប្រឈម​​ខ្វះខាត​​​​​នៅលីបង់​

ព័ត៌មានជាតិ៥២ នាទី មុន

ជនជាតិ​ភាគតិច ​បង្កើត​ក្រុម​សន្សំ​ប្រាក់​ក្នុង​ភូមិ បញ្ចៀស​ប្រើ​កម្ចី​ពី​ធនាគារ​មាន​ការ​ប្រាក់​ខ្ពស់

ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ប្រកាសផ្តល់សំបុត្រទស្សនា រឿង «ព្រះបាទជ័យវរ្ម័នទី៧» ឥតគិតថ្លៃ ១០០នាក់ ដល់សិល្បករសិល្បការិនី

កីឡា២ ម៉ោង មុន

ការ​ប្រកួត​ឃីក​បុក​ស៊ីង​ជើង​ឯក​អាស៊ី​២០២៤ នៅ​កម្ពុជា​មាន​ទាំង​វិញ្ញាសាសម្តែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

អគាររបស់ Song Hye Kyo ទិញយូរឆ្នាំ ពេលនេះ កើនដល់ ៤.៥ លានដុល្លារ

សន្តិសុខសង្គម១៩ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានជាតិ២៣ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

សន្តិសុខសង្គម៤ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម