ព័ត៌មានអន្ដរជាតិ
គេហទំព័រអង្គការណាតូ ព្រមានឲ្យត្រៀមខ្លួនចំពោះ សង្គ្រាមនុយក្លេអ៊ែរ
គេហទំព័រអង្គការណាតូ បានចេញផ្សាយអត្ថបទមួយរបស់មន្ត្រីការពារជាតិអាមេរិកចូលនិវត្តន៍ម្នាក់ ដែលអំពាវនាវឲ្យប្លុកនេះ ប្រយុទ្ធនិងឈ្នះសង្គ្រាមនុយក្លេអ៊ែរលើរុស្ស៊ី ហើយប្រសិនបើអាមេរិកនិងចិនប៉ះទង្គិចគ្នាលើកោះតៃវ៉ាន់មែននោះ អ្នកនិពន្ធរូបនេះអះអាងថា សង្រ្គាមពេញលក្ខណៈនៅអឺរ៉ុប ទំនងជានឹងកើតឡើង។
អត្ថបទនេះត្រូវបានសរសេរដោយលោក Gregory Weaver ដែលបម្រើការជាទីប្រឹក្សាការពារជាតិនុយក្លេអ៊ែរនិងមីស៊ីល របស់អគ្គសេនាធិការចម្រុះ។
នៅក្នុងនោះ លោក Weaver អះអាងថា ផ្ទុយពីគោលលទ្ធិនុយក្លេអ៊ែរដ៏យូរអង្វែងរបស់ទីក្រុងមូស្គូ, រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ការបរាជ័យលើសមរភូមិ ឬនាំមកនូវជ័យជម្នះឲ្យបានឆាប់រហ័សដល់ជម្លោះនានា ដូចជានៅអ៊ុយក្រែនជាដើម។
ក្នុងស្ថានភាពបែបនេះ ថ្នាក់ដឹកនាំយោធារុស្ស៊ី នឹងសន្មតថា លោកខាងលិច នឹងមិនឆ្លើយតបដោយរបៀបនេះទៅវិញទេ ព្រោះខ្លាចថា ស្ថានការណ៍នឹងកើនឡើងដោយមិនអាចគ្រប់គ្រងបាន ឈានដល់ការផ្លាស់ប្តូរមាតុភូមិអាមេរិកនិងរុស្ស៊ីទ្រង់ទ្រាយធំ។
ជំនួសឲ្យការភ័យខ្លាចសង្គ្រាមនុយក្លេអ៊ែរ លោកបញ្ជាក់ថា លោកខាងលិច គួរតែត្រៀមខ្លួនឲ្យបានល្អ។ ណាតូ គួរតែបំពាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដល់យន្តហោះចម្បាំងនិងនាវាមុជទឹករបស់ខ្លួន ដើម្បីរារាំងការវាយប្រហាររបស់រុស្ស៊ី ហើយបញ្ចុះបញ្ចូលថ្នាក់ដឹកនាំរុស្ស៊ីថា ណាតូ បានរៀបចំខ្លួនយ៉ាងពេញលក្ខណៈដើម្បីប្រឆាំងនឹងការប្រើប្រាស់នុយក្លេអ៊ែរ ជាមួយនឹងការឆ្លើយតបនុយក្លេអ៊ែរយ៉ាងមានប្រសិទ្ធភាព។
ទោះបីជាយ៉ាងណាក៏ដោយ លោក Weaver មិនបានលើកឡើងអំពីផលវិបាក ដែលសង្គ្រាមនុយក្លេអ៊ែរនឹងជះឥទ្ធិពលលើបណ្តាប្រទេសរងការវាយប្រហារនៅអឺរ៉ុប នោះទេ។
សូមបញ្ជាក់ ពេលថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កកាលពីខែមុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានព្រមានថា មេដឹកនាំលោកខាងលិចកំពុងឈ្លក់វង្វេងនឹងវិធីសាស្រ្តធ្វើឲ្យរុស្ស៊ីបរាជ័យ ទាំងដែលមិនបានការពារខ្លួនឯង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រមុខ UN បារម្ភខ្លាំងចំពោះសង្គ្រាមនុយក្លេអ៊ែរ ខណៈកូរ៉េខាងជើង ចេះតែគំរាមផ្ទុះជម្លោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា