Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការ​​ NASA គ្រោងចំណាយ​ ៦០ លានដុល្លារ សង់ផ្ទះលើ​ឋានព្រះចន្ទ

បានផុស

នៅ

ទីភ្នាក់ងារអវកាស NASA គ្រោងចំណាយលុយប្រមាណ ៦០ លានដុល្លារឲ្យក្រុមហ៊ុនបច្ចេកវិទ្យាសំណង់មួយសាងសង់ផ្ទះ​នៅលើឋានព្រះចន្ទនៅឆ្នាំ ២០៤០ សម្រាប់អវកាស​យានិក និងសម្រាប់​ជនស៊ីវិលជួល​ស្នាក់នៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការសាងសង់នេះ គឺ​ខាងក្រុមហ៊ុននឹងដឹកម៉ាស៊ីនបោះពុម្ព 3D ពី​ផែនដីទៅលើឋានព្រះច័ន្ទ ដើម្បីឲ្យវាដំណើរការនៅទីនោះ ហើយប្រើប្រាស់បេតុងនៅ​ភពព្រះចន្ទ ដែលធ្វើពីថ្ម បំណែកសារធាតុរ៉ែ និងធូលី ដើម្បីក្រាលនៅបាតសំណង់ ។

ទន្ទឹមនឹងនេះ NASA ក៏កំពុងធ្វើការជាមួយសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជនមួយចំនួនទៀតផងដែរ ដើម្បីសាងសង់ទ្វារ ការ៉ូ និងគ្រឿងសង្ហារឹម សម្រាប់ផ្ទះ​នៅឋានព្រះចន្ទមួយនេះ ។

តាមរយៈគម្រោងការនេះដែរ ក៏បានរួមបញ្ជូល​នូ​វការសាងសង់​ផ្ទះ​ដូចគ្នានៅភពអង្គារ ខណៈគេរំពឹងថា នឹងអាចឲ្យអវកាសយានិក រស់នៅ​លើភពនេះបានជាប្រវត្តិសាស្ត្រមិនធ្លាប់មាននាពេលអនាគត ។

ប៉ុន្តែទោះជាយ៉ាងណា ចំពោះផែនការដែលកើតមានតាំងតែពីឆ្នាំ ២០២២ មកម្ល៉េះនេះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងបំផុតនៅឡើយ ដោយមានតែការបង្ហាញគម្រូផ្ទះតិចតូចប៉ុណ្ណោះ ។

ដោយឡែក ចំពោះការស្នាក់នៅ​សម្រាប់ជនស៊ីវិលវិញ NASA មិនបានបង្ហាញឲ្យដឹងឡើយថា នឹងគិតថ្លៃស្នាក់នៅចំនួនប៉ុន្មានចំពោះមនុស្សម្នាក់ៗ​នោះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានជាតិ៦ ម៉ោង មុន

មនុស្សយ៉ាងច្រើនកុះករ បានមកចូលរួមទស្សនា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅថ្ងៃចុងក្រោយនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វៀតណាមត្រូវការ​លុយ ១៤ ប៊ីលាន​ដុល្លារ​ ដើ​ម្បី​សាងសង់ស្ថានីយសាកថ្ម EV ទូទាំងប្រទេស​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ត្រៀមៗ Miss Mera អាចមានថ្នាក់អន្តរជាតិ ក្រោយ Kate Cat ឲ្យតម្រុយចំនួនប្រទេសដែលចូលរួម

Sokha Hotels

ព័ត៌មានពេញនិយម