Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះបង្ក្រាបបទល្មើសនេសាទ ៤ ករណី បំផ្លាញរបាំងសាច់អួនជាង ២ ពាន់ម៉ែត្រ

បានផុស

នៅ

បទល្មើសនេសាទត្រូវបានបង្ក្រាបជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របពេលដែលទឹកក្នុងបឹងទន្លេ សាបបានហក់ឡើង ដែលបានបង្កឲ្យត្រីគ្រប់ប្រភេទធ្វើបម្លាស់ទីគ្រប់កន្លែងដើម្បីស្វែងរកជម្រកពងកូន ខណៈក្រុមឈ្មួញ​លួចប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់រាប់សិបម៉ែត្រ ដើម្បីស្ទាក់ចាប់យកត្រីគ្រប់ប្រភេទ មិនបានទម្លាក់ពងកូនតាមរដូវកាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលថា ការប្រើឧបករណ៍នេសាទខុសពីការកំណត់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជារឿងល្មើសច្បាប់ពីបទបំផ្លាញមច្ឆាជាតិដោយឧបករណ៍ទុច្ចរិត ត្រូវតែប្រឈមនឹងផ្លូវច្បាប់។

លោកបន្តថា ការថែរក្សា និងអភិរក្សមច្ឆាជាតិ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋយើងទាំងអស់គ្នា ខណៈមន្ត្រីជំនាញមិនអាច មើលបានគ្រប់ជ្រុងជ្រោយនោះឡើយ ហេតុនេះសូមឲ្យមានភាពស្មោះត្រង់ក្នុងការប្រកបមុខរបរទទួលទានដោយមធ្យោ បាយប្រើឧបករណ៍ដែលរដ្ឋត្រូវបានអនុញ្ញាត។

លោកបន្តថា ជាក់ស្តែងសកម្មភាពរបស់ក្រុមមនុស្សទុច្ចរិត បានប្រើប្រាស់ឧបករណ៍ស្ទាក់ចាប់យកត្រីជាច្រើនទីតាំង ត្រូវបាន បង្រាប កាលពីថ្ងៃទី០៣ ខែតុលា និងបានរឹបអូសឧបករណ៍ល្មើសមួយចំនួនធំ ដែលការប្រព្រឹត្តនេះស្ថិតក្នុងភូមិសាស្រ្ត ត្រង់ចំណុចអូរល្ពាក់ និងអានៀលក្នុងស្រុកឯកភ្នំ និងនៅចំណុចឃុំតាប៉ុន និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងនោះមន្ត្រីជំនាញបានរឹបអូសឧបករណ៍នេសាទខុសពីការកំណត់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មួយចំនួន ហើយបានប្រើប្រាស់កម្លាំងចំនួន១៥នាក់ ក្នុងការបង្ក្រាប ក្នុងនោះមានកម្លាំងមន្ត្រីជលផល និងសហគមន៍នេសាទបានប្រើប្រាស់កាណូត ០៤គ្រឿង ជាមធ្យោបាយក្នុងដំណើរប្រតិបត្តិការនេះ។

ចំណែកលទ្ធផលនៃការបង្ក្រាបករណីខាងលើបានដកហូត និងកាប់បំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន÷ សាច់អួន ប្រវែង ២២០០ ម៉ែត្រ, បង្គោលចំនួន ៦៨០ដើម, ឡុកចំនួន ០៩គ្រឿង និងត្រីចម្រុះចំនួន ៧០គីឡូក្រាម ត្រូវបានព្រលែងឲ្យមានសេរីភាពវិញផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម